ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឆេះផ្ទះ២ករណី ក្នុងខណ្ឌដូនពេញ ចម្អិនម្ហូបទុកចោល និងឆ្លងចរន្តអគ្គីសនី ផ្អើលសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍ ទាំងយប់

    BY Khmernote Media February 24, 2020
    ឆេះផ្ទះ២ករណី ក្នុងខណ្ឌដូនពេញ ចម្អិនម្ហូបទុកចោល និងឆ្លងចរន្តអគ្គីសនី  ផ្អើលសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍ ទាំងយប់

    រាជធានីភ្នំពេញ ៖ គ្រោះអគ្គិភ័យ២ករណីបានកើតឡើង ដោយសារតែឆ្លងចរន្តអគ្គិសនី បង្កឲ្យមានអណ្តាតភ្លើងឆាបឆេះផ្ទះជនជាតិបរទេសនៅជាន់ទី១ និងចម្អិនម្ហូបទុកចោល ឆេះផ្ទះជនបរទេសនៅជាន់ទី៥ ទើបបង្កជាអគ្គិភ័យផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជួយធ្វើអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា។ ករណីទី១ បានកើតឡើងកាលពីវេលាម៉ោង១០:១៥នាទីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ តាមបណ្តោយផ្លូវលេខ៦១ ត្រង់ចំណុចផ្ទះជាន់ទី១ គ្មានលេខ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ម្ចាស់ផ្ទះរងគ្រោះមិនត្រូវបានស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹងថា ប្តីជាជនជាតិបារាំង ចំណែកឯប្រពន្ធវិញ គឺជាជនជាតិវៀតណាម ។

    តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គឺប្ដីប្រពន្ធ២នាក់ខាងលើនេះ មិនបានសម្រាកនៅផ្ទះទេនោះទេ ដោយបានបិទទ្វារចោល លុះនៅវេលាម៉ោងកើតហេតុ ស្រាប់តែមានផ្សែងហ៊ុយចេញមកខាងក្រៅ កើតចេញជាអណ្តាតភ្លើងឆាបឆេះ ផ្អើលទៅដល់សមត្ថកិច្ច រួមជាមួយអ្នកជិតខាង នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ ទៅបាញ់អស់ជាង១០បំពង់ និងបានទាញទុយោទឹកទៅបាញ់ពន្លត់ផងដែរ ប៉ុន្តែមិនរលត់ ភ្លាមនោះកម្លាំងនគរបាលមូលដ្ឋានបានទំនាក់ទំនងហៅរថយន្តពន្លត់អគ្គិភ័យមកជួយធ្វើអន្តរាគមន៍បាញ់ពន្លត់អស់ចំនួន១គ្រឿង ក៏រលត់ទៅវិញជាស្ថាពរ ។

    ក្រោយកើតហេតុ សមត្ថកិច្ចជំនាញខាងពន្លត់អគ្គិភ័យបានបញ្ជាក់ថា មូលហេតុបណ្ដាលឲ្យមកពីឆ្លងចរន្តអគ្គិសនី ។ រីឯសម្ភារខូចខាតមួយចំនួន តែមិនបណ្ដាលឲ្យឆេះរាលដាល់ដល់ផ្ទះប្រជាពលរដ្ឋផ្សេងនោះទេ ។ ចំណែកម្ចាស់ផ្ទះក្រោយកើតហេតុនៅវេលាម៉ោង៥ព្រឹក ទើបពួកគេត្រឡប់មកវិញ ។

    ករណីទី២ កើតឡើងនៅវេលាម៉ោង២០:២០យប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥ ភូមិ១ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ម្ចាស់ឈ្មោះ RIC HARD Rodofhc.AhdrG Gcorycs អាយុ៥៩ឆ្នាំ ជនជាតិបារាំង មុខរបរ ប្រធានក្រុមហ៊ុន ។ មូលហេតុ ចម្អិនម្ហូបទុកចោល ទើបបង្កជាអគ្គិភ័យកើតទ្បើង។ ផ្ទះកើតហេតុជាប្រភេទសំណង់ ថ្មបេតុង ទំហំ០៤ម៉ែត្រ x ១៦ម៉ែត្រ។ ចំណែកការខូចខាត ឆេះសម្ភារផ្ទះបាយមួយចំនួន និងពុំបាន ឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។ ករណីនេះ រថយន្តការិយាល័យអគ្គិភ័យចំនួន ០៤គ្រឿង បានចេញអន្តរាគមន៍ ប្រើប្រាស់ទឹកអស់ ០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប។ ពន្លត់ចប់នៅម៉ោង២០និង៥០នាទីយប់ថ្ងៃខែឆ្នាំដដែល៕

    អត្ថបទ និង រូបភាព៖ បងម៉េង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay