ស្រីស្អាតរូបស្រស់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន
រាជធានីភ្នំពេញ៖ នារីរូបស្រស់សោភាម្នាក់ បង្ក្រាបពាក់ព័ន្ធនឹងករណីប្រេីប្រាស់ និងជួញដូរសារធាតុញៀនយ៉ាងសកម្ម នៅបន្ទប់ជួលមួយកន្លែង ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឡោមព័ទ្ធចាប់ឃាត់ខ្លួនបានហេីយ និងដកហូតវត្ថុតាង ថ្នាំញៀនមួយចំនួនធំបញ្ជូនទៅសាកសួរភ្លាមៗផងដែរ។

បេីតាមសម្ដីមន្ត្រីនគរបាលខណ្ឌពោធិ៍សែនជ័យបានអោយដឹងថា ជនសង្ស័យជូញដូរគ្រឿងត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យក្រោម ការចង្អុលបង្ហាញពីលោកវរសេនីយ៍ទោ ម៉ន វុធី អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ លោកវរសេនីយ៍ត្រី ភួង បូណា អធិការរងនៃ អធិការខណ្ឌ សហការជាមួយមន្រ្តីក្រោមឱវាទចុះ ប្រតិបត្តិការបង្ក្រាបពាក់ព័ន្ធនឹងករណីប្រេីប្រាស់ និងជួញដូរសារធាតុញៀនយ៉ាងសកម្មកាលពីវេលាម៉ោង១៥៖០០នាទីរសៀល ថ្ងៃចន្ទ ២កេីត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅបន្ទប់ជួលលេខ ៧ក្រុម ១B ភូមិតាងួនទី២ សង្កាត់កាកាបទី១ ខណ្ឌ ពោធិ៍សែនជ័យ ។
ជនសង្ស័យមានឈ្មោះ នុត ធារ៉ា ភេទស្រី អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ៧ ក្រុម ១B ភូមិតាងួនទី២ សង្កាត់ កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្ដាល ។
សំភារៈដកហូត ៖ ម្សៅសក្រាមថ្លាសង្ស័យជា សាធាតុញៀន សរុបចំនួន ៦កញ្ចប់ ស្មើនឹង ២ធំល្មម និង ៤កញ្ចប់តូច ។ បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការខណ្ឌពោធិ៍សែនជ័យ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាម ផ្លូវច្បាប់ ៕

អត្ថបទ៖ បងម៉េង

