ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទឹកចិត្ត​ ឧកញ៉ា ស្រី ចាន់ថន ត្រឡប់ពីរុស្សី មកដល់កម្ពុជា ភ្លាម ធ្វើដំណើរបន្តទាំងយប់ទៅខេត្ត ព្រះវិហារ ដើម្បីជួប បេន

    BY Khmernote Media February 24, 2020
    ទឹកចិត្ត​ ឧកញ៉ា ស្រី ចាន់ថន ត្រឡប់ពីរុស្សី មកដល់កម្ពុជា ភ្លាម ធ្វើដំណើរបន្តទាំងយប់ទៅខេត្ត ព្រះវិហារ ដើម្បីជួប បេន

    បន្ទាប់ពីទទួលដំណឹងករណីភ្លើងឆេះស្ពានធ្វើដំណើរទៅកាន់ផ្ទះរបស់លោក បេន ដែលជាជនជាតិអាមេរិក ម្នាក់ល្បីឈ្មោះរឿងការពារព្រៃឈើពីការកាប់បំផ្លាញពីសំណាក់ជនខិលខូច និងឈ្មួញទុច្ចរិតរួចមក លោកឧកញ៉ា ស្រី ចាន់ថន ដែលជាឧកញ៉ាល្បីឈ្មោះមួយរូប ក៏បានបង្ហោះសារទាក់ទងនឹងទឹកចិត្តរបស់លោកមានចំពោះលោក បេន។

    លោកឧកញ៉ា ស្រី ចាន់ថន បានរៀបរាប់ថា៖ “សន្យាគឺសន្យា”Promised is Promised” ដូចអ្វីដែលបានសន្យាជាមួយលោក បេន ក្នុងកំឡុងពេលវត្តមានបេសកកម្មរបស់ខ្ញុំនៅប្រទេសសហព័ន្ធរុស្សី! កាលពីយប់ម្ស៊ិលម៉ិញនេះ បន្ទាប់ពីបានមកដល់កម្ពុជាភ្លាម ខ្ញុំក៏បានធ្វើដំណើរទាំងយប់មកខេត្តព្រះវិហារដើម្បីជួបពិភាក្សាអំពីតម្រូវការការខ្វះខាតជាមួយលោក បេន រួចរាល់ហើយ។ លើសពីនេះទៀត ក៏បានជួបជាមួយនឹងអាជ្ញាធរខេត្តព្រះវិហារ និងមន្ត្រីមកពីមន្ទីរបរិស្ថាន ហើយសម្រេចថានឹងរួមគ្នាជួយលោក បេន តាមដែលអាចជួយគាត់បាន។ ខ្ញុំពិតជាសប្បាយចិត្តនិងសូមថ្លែងអំណរគុណចំពោះអាជ្ញាធរពាក់ព័ន្ធដែលបានរួមគ្នាជួយលោក បេន នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។”

    Share This Post:
    MPO4D jitutoto mpo4d Mpoplay