ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន សរសើរឧកញ៉ា ឌួង ឆាយ ដែលបានកែខ្លួនពីមនុស្សកោងកាច ទៅជាមនុស្សស្លូតបូត និងជាសប្បុរសជនទៀត
BY Khmernote Media
February 25, 2020
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាល ចំនួន៥៧៥នាក់ នារី ១០៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោក៏បានមានប្រសាសន៍កោតសរសើរ លោកឧកញ៉ា ឌួង ឆាយ ផងដែរ ដែលបានកែខ្លួនពីមនុស្សកោងកាច មកជាមនុស្សស្លូតបូត និងធ្វើសកម្មភាពមនុស្សធម៌ថែមទៀត។ សម្តេចបានមានប្រសាសន៍ថា “ឌួង ឆាយ ពីមុនវ៉ៃគេវ៉ៃឯង ឆាយពីមុនកាចណាស់ ប៉ុន្តែសម្តេចបញ្ជាឲ្យចាត់វិធានការតាមផ្លូវច្បាប់ក្រោយប្រើអំពើហិង្សាកាលពីប៉ុន្មានឆ្នាំមុន ឥលូវនេះ ឌួង ឆាយ កែខ្លួនជាមនុស្សល្អ និងក្លាយជាសប្បុរសជនថែមទៀត”៕

អត្ថបទ៖ សេម
