ព័ត៌មានជាតិ
BREAKING NEWS – ខណៈពេលនេះអគ្គិភ័យកំពុងលេបត្របាក់ផ្ទះប្រជាពលរដ្ឋនៅប្លុកផ្លូវទំនប់ ជិតអង់តែនទួលគោក
BY Khmernote Media
February 25, 2020
រាជធានីភ្នំពេញ៖ (ព័ត៌មានបឋម) ខណៈពេលនេះអគ្គិភ័យកំពុងលេបត្របាក់ផ្ទះអ្នកភូមិ នៅប្លុកលើផ្លូវទំនប់៧០ (ផ្លូវរថភ្លើង) ជិតអង់តែនទួលគោក ផ្លូវ២៧៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ នាម៉ោង០៩:២៥នាទីព្រឹកនេះ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ច កំពុងជួយសម្រួលផ្លូវនិងចរាចរណ៍ ដើម្បីអោយរថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍ ខណៈអណ្ដាតភ្លេីងកំពុងឆេះរាលដាលផ្ទះរាប់ខ្នងនៅជាប់ៗគ្នា។ សូមរងចាំព័ត៌មានបន្ថែមនៅពេលក្រោយ!

អត្ថបទ៖ បងម៉េង





