ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ ទទួលថវិកាចំនួន ១២០០ដុល្លារអាមេរិក ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

    BY Khmernote Media February 25, 2020
    ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ ទទួលថវិកាចំនួន ១២០០ដុល្លារអាមេរិក ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

    ខេត្តកំពត៖ ដើម្បីជួយសម្រួលក្នុងការរស់នៅប្រចាំថ្ងៃរបស់ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោកជំទាវ ហ៊ុន ម៉ាណា បានចាត់ឱ្យក្រុមការងារមនុស្សធម៌នាំយកអំណោយប្រចាំឆ្នាំទៅផ្តល់ជូនលោកព្រឹទ្ធាចារ្យ គង់ ណៃ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។

    អំណោយដែលត្រូវផ្តល់ជូនរួមមាន គ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់ក្នុងផ្ទះបាយ ១ឈុតធំ និងថវិកាចំនួន ១២០០ដុល្លារ ជាថវិកាឧបត្ថម្ភប្រចាំឆ្នាំ ការឧបត្ថម្ភប្រចាំឆ្នាំគឺចាប់តាំងពីឆ្នាំ២០០៧ រហូតដល់បច្ចុប្បន្ន។ សព្វថ្ងៃលោកព្រឹទ្ធាចារ្យ មាននអាយុ ៧៤ឆ្នាំ រស់នៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ លោកតាមិនអាចប្រកបរបរដេញចាប៉ីដងវែងដើម្បីរកប្រាក់ ចំណូលមកចិញ្ចឹមជីវភាពប្រចាំថ្ងៃដូចមុនទៀតបានឡើយ ដោយសារកត្តាសុខភាពរបស់គាត់កាន់តែទ្រុឌទ្រោម និងពិការភ្នែកមិនអាចមើលអ្វីឃើញ ពិបាកក្នុងការធ្វើដំណើរ។ បច្ចុប្បន្នមានលោកយាយជាប្រពន្ធជាអ្នកមើលថែទាំ និងរៀបចំបាយទឹកជូនលោកតាជាប្រចាំថ្ងៃ។

    សូមបញ្ជាក់ថា លោកព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ ទទួលបានពានរង្វាន់សិល្ប:វប្បធម៌ហ្វូគុអូកា នៃប្រទេសជប៉ុន ឆ្នាំ២០១៧ និងទទួលបានគោរម្យងារវិរៈសិល្បករ មរតកមនុស្សរស់ ពីសម្តេចតេជោ ក្រោយពេលដែលចាបុីដងវែងកម្ពុជាត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ​៕

    ប្រភព៖ Hun Mana and Humanitarian Work

    Share This Post:
    MPO4D jitutoto mpo4d Mpoplay