ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងព័ត៌មានស្នើឲ្យ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ មិនត្រូវផ្សាយព័ត៌មានផ្ទាល់ខ្លួនរបស់ជនជាតិជប៉ុន ក្នុងករណីមានជនជាតិជប៉ុនណាម្នាក់ត្រូវបានរកឃើញមានផ្ទុកវីរុសកូរ៉ូណាថ្មីនៅកម្ពុជា

    BY Khmernote Media February 25, 2020
    ក្រសួងព័ត៌មានស្នើឲ្យ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ មិនត្រូវផ្សាយព័ត៌មានផ្ទាល់ខ្លួនរបស់ជនជាតិជប៉ុន ក្នុងករណីមានជនជាតិជប៉ុនណាម្នាក់ត្រូវបានរកឃើញមានផ្ទុកវីរុសកូរ៉ូណាថ្មីនៅកម្ពុជា

    យោងតាមរយៈសំណើរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ស្នើកម្ពុជា រក្សាព័ត៌មានផ្ទាល់ខ្លួនរបស់ជនជាតិជប៉ុនក្នុងករណីមានផ្ទុកវីរុសកូរ៉ូណា (COVID-19)។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញ្ញារីទ្ធ បានជម្រាបជូនមកម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ជ្រាបថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានពិនិត្យឃើញជនជាតិចិន១នាក់ មានផ្ទុកវីរុសកូរ៉ូណាថ្មី (COVID-19) នៅទីក្រុងព្រះសីហនុ ហើយព័ត៌មានផ្ទាល់ខ្លួនរបស់គាត់ត្រូវបានបង្ហាញជាសាធារណៈ ដូចជាឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងលេខលិខិតឆ្លងដែនជាដើម។

    ដូចន័យខាងលើនេះ ក្នុងករណីមានជនជាតិជប៉ុនណាម្នាក់ត្រូវបានរកឃើញមានផ្ទុកវីរុសកូរ៉ូណាថ្មី (COVID-19) នៅកម្ពុជា ក្រសួងព័ត៌មាន ស្នើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់មិនត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈ បង្ហាញព័ត៌មានទាក់ទងឯកជនភាពដូចជាឈ្មោះ រូបថត ថ្ងៃខែឆ្នាំកំណើត និងលេខលិខិតឆ្លងដែនជាដើម ដោយពុំមានការអនុញ្ញាតពីសាមីខ្លួន៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay