ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ដែងៗណាស់ បើករថយន្តដូចហោះ បុករះនារីខារ៉ាអូខេ រួមទាំងរថយន្តនិងម៉ូតូជាង១០គ្រឿង ផ្ទប់គ្នា ក្រឡាប់ផ្ងារជើង ស្លាប់ម្នាក់ និងរបួស៩នាក់ ផ្អើលពេញមុខឬស្សីស្រស់ KTV

    BY Khmernote Media February 26, 2020
    ស្ដែងៗណាស់  បើករថយន្តដូចហោះ បុករះនារីខារ៉ាអូខេ  រួមទាំងរថយន្តនិងម៉ូតូជាង១០គ្រឿង  ផ្ទប់គ្នា  ក្រឡាប់ផ្ងារជើង ស្លាប់ម្នាក់  និងរបួស៩នាក់ ផ្អើលពេញមុខឬស្សីស្រស់ KTV

    រាជធានីភ្នំពេញ ៖ សេចក្ដីរាយការណ៍បឋម បានអោយដឹងថា យ៉ាងហោចណាស់ នារីម្នាក់បានស្លាប់ និងមនុស្ស៩នាក់ទៀត របួសធ្ងន់ស្រាល បន្ទាប់ពីត្រូវយុវជនម្នាក់ បើកបររថយន្ត ហាយប្រ៊ីតយ៉ាងលឿន ដល់ផ្លូវកោងមិនបន្ថយល្បឿន ក៏ជ្រុលទៅបុករះរថយន្ត PRIUS និងម៉ូតូជិត១០គ្រឿង រួមទាំងនារីៗបុគ្គលិកខារ៉ាអូខេឬស្សីស្រស់ រុញផ្ទប់រថយន្តមួយគ្រឿងទៀត បណ្ដាលឲ្យរថយន្តបង្ក ក្រឡាប់ផ្ងារជើង ខ្ទាតរាយប៉ាយពេញផ្លូវ និងអ្នករបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យជាបន្តបន្ទាប់ ។

    ចំណែកឯ បុរសម្នាក់ដែលនៅក្នុងរថយន្តបង្ក ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយចាប់ទាញចេញពីក្នុងរថយន្តបង្ក យកចេញមកក្រៅ រួចឃាត់ខ្លួនរងចាំប្រគល់អោយសមត្ថកិច្ច យកទៅសួរនាំ ព្រោះរថយន្តបង្ក បើកបរដោយមនុស្សម្នាក់ប៉ុណ្ណោះ ទើបបង្កការភ្ញាក់ផ្អើលពេញមុខ ខារ៉ាអូខេ ឬស្សីស្រស់ លើផ្លូវវេងស្រេង (ម្ដុំជ្រៃកោង) ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ទាំងយប់រំលងអាធ្រាត្រ ចូលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ៕ (សូមរង់ចាំដំណឹងបន្ថែម)

    អត្ថបទ៖ បងម៉េង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay