សិល្បៈ

លោក ខាន់ ជេមស៍ បង្ហាញបន្ទប់ជួលដ៏កម្សត់ ដែលលោកធ្លាប់រស់នៅកាលពី១៦ឆ្នាំមុន

BY
vichhicka
February 26, 2020

លោក ខាន់ ជែមស៍ គឺជាតារាចម្រៀងប្រុសមួយរូបដែលប្រិយមិត្តតែងតែនិយមនិងចូលចិត្ត ជាពិសេសសំលេងដ៏ពិរោះនិងក្រអួនក្រអៅ ដែលបានឆក់យកអារម្មណ៍ប្រិយមិត្តនិងជាពិសេសហ្វេនៗរបស់លោកជាច្រើន។ ប្រឡូកក្នុងវិស័យកាន់តែយូរ តារាប្រុសរូបនេះ ត្រូវបានមហាជនគាំទ្រយ៉ាងពេញទំហឹងដដែល ទោះបីជាលោកមានគ្រួសារក៏ដោយ។ គួរឲ្យកក់សម្គាល់ឃើញថាក្នុងចំណោមតារាល្បីៗនៅកម្ពុជា លោក ជេមស៍ មិនត្រឹមតែមានសមត្ថភាពក្តោបបានចិត្តទស្សនិកជននោះទេ លោកថែមទាំងមើលថែគ្រួសាររបស់បានយ៉ាងល្អ តស៊ូចាប់តាំងពីបាតដៃទទេ រហូតដល់មានគ្រប់ដូចសព្វថ្ងៃ។

ជាក់ស្ដែងពេលនេះ លោកបានបង្ហាញពីវីដេអូ មួយទាក់ទងនឹងបន្ទប់ជួលរបស់លោក កាលពីជាង ១០ឆ្នាំមុន ដែលពេលនោះលោកត្រឹមតែជាតារាចម្រៀងតាមហាងធម្មតាម្នាក់ មិនសូវមានអ្នកស្គាល់ដូចពេលនេះនោះទេ។ នៅក្នុងនោះដែរលោកក៏បានបញ្ជាក់ផងដែរថា បន្ទប់ជួលដែលលោកជួល មានតម្ត្លៃត្រឹម៣០ដុល្លារក្នុងមួយខែប៉ុណ្ណោះ អ្វីដែលធ្វើឲ្យយើងចាប់អាម្មណ៍ជាងនេះ លោកបានបន្ថែមថា ទោះលោកក្លាយជាតារាមានឈ្មោះល្បីល្បាញយ៉ាងណាក៏មិនភ្លេចពីដើមអតីតកាលរបស់ខ្លួនឯង ដែលកម្សត់កម្រដែរ លោកនៅតែនឹករលឹក ហើយជិះកាត់មកលេងរាល់ពេលដែលលោកទំនេរ។

គួររំលឹកដែរថា លោក ខាន់ ជេមស៍ ធ្វើឲ្យមហាជនស្គាល់ខ្លាំង ចាប់តាំងពីលោកបានបង្ហើរសំនៀងនៅក្នុងបទ «របាំចងស្នេហ៍» និងបទ«បុប្ផាក្រពុំ» ដែលជាចម្រៀងមួយបទដែលប្រិយមិត្ត ជាពិសេសអ្នកគាំទ្ររបស់ព្រោះលំឡេងរបស់លោកពោពេញដោយការថ្នាក់ថ្នម យ៉ាងក្រអួនក្រអៅនៅក្នុងចម្រៀងពីរបទនេះ និងបទដទៃជាំច្រើនទៀត៕

តោះ! ទស្សនាវីដេអូទាំងអស់គ្នា៖

ដោយ៖ វិច្ឆិកា

Share This Post: