រដ្ឋបាលរាជធានីភ្នំពេញ អញ្ជើញឲ្យក្រុមហ៊ុនដែលមានសមត្ថភាព ចូលរួមដេញថ្លៃលើការផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម
រដ្ឋបាលរាជធានីភ្នំពេញ បានចេញលិខិតផ្សព្វផ្សាយស្តីពីការអញ្ជើញចូលរួមដេញថ្លៃលើការផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ។ ដោយ រដ្ឋបាលរាជធានីភ្នំពេញ កំពុងស្វែងរកនូវក្រុមហ៊ុនដែលមានសមត្ថភាព បទពិសោធន៍ និងហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម និងសំណល់រឹងនៅរាជធានីភ្នំពេញ ក្រោមដំណើរការ និងនីតិវិធីលទ្ធកម្មតាមលក្ខណៈស្តង់ដារអន្តរជាតិ។
រាជធានីភ្នំពេញ ត្រូវបានចែកចេញជា៣តំបន់ សម្រាប់ឲ្យក្រុមហ៊ុនធ្វើការជ្រើសរើសក្នុងការផ្តល់សេវាប្រមូលនិងដឹកជញ្ជូនសំរាម សំណល់រឹងទៅតាមតំបន់នីមួយៗ។ លិខិតអញ្ជើញនៃការដាក់ពាក្យស្នើសុំដេញថ្លៃត្រូវប្រកាសផ្សព្វផ្សាយជាសាធារណៈដល់ក្រុមហ៊ុនក្នុងស្រុក ក្រុមហ៊ុនអន្តរជាតិ និងក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាទាំងអស់។ សម្រាប់ព័ត៌មានទូទៅ និងការទទួលបាននូវឯកសារនការដាក់ពាក្យដេញថ្លៃដំបូង (ដំណាក់កាលទី១) មានដូចតទៅនេះ សូមអាននៅក្នុងលិខិតនៅក្រោមនេះ៖

