ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ៖ “រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ CPP ប្តេជ្ញាមិនយកពន្ឋដីកសិកម្ម ១០០ឆ្នាំតទៅមុខទៀត”
BY Khmernote Media
February 26, 2020
នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ តភ្ជាប់ពីខេត្តបន្ទាយមានជ័យទៅខេត្តឧត្តរមានជ័យ ។ ក្នុងនោះសម្តេចក៏បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ CPP មិនយកពន្ឋដីកសិកម្ម ១០០ឆ្នាំតទៅមុខទៀត។

ដោយខាងក្រោមនេះជាខ្លឹមសារដែលបានបង្ហោះនៅក្នុងផេកផ្លូវការសម្តេច តេជោ ហ៊ុន សែន ៖ “សុខទុក្ខប្រជាពលរដ្ឋ គឺជាសុខទុក្ខផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន ។ ប្រសិនបើប្រជាពលរដ្ឋខ្មែរនៅតែបន្តគាំទ្រ និងបោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសជាតិតទៅមុខទៀត គឺរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គឺប្តេជ្ញាមិនយកពន្ធដីកសិកម្មពីប្រជាពលរដ្ឋខ្មែរ រយៈពេល ១០០ ឆ្នាំតទៅមុខទៀត”៕

