កំពុងនាំគ្នាចាប់នារីម្នាក់រំលោភបូក មិនដឹងសម្រេចបានប៉ុន្មានដងទេ គាប់ជួនក្រុមសន្តិសុខឃើញ ប្រាប់សមត្ថកិច្ចចុះមកឡោមព័ទ្ធចាប់បានម្នាក់ និងម្នាក់ទៀតរត់បាត់ ចំណែកនារីរងគ្រោះ ដេកសន្លប់ស្ដូកស្ដឹង
ភ្នំពេញ ៖ ស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណ វ័យប្រហែល ២៥-២៦ឆ្នាំម្នាក់ ត្រូវបុរស២នាក់ ធ្វើសកម្មភាពចាប់រំលោភចូលក្នុងគុម្ពត្រែង ក្បែររង្វង់មូលនាងមច្ឆា បានសម្រេច មិនដឹងប៉ុន្មានដងឡើយ រហូតសន្លប់ស្ដូកស្ដឹងទៅហើយ គាប់ជួនក្រុមសន្តិសុខយាមកាមវេនយប់ បានជិះល្បាតមើលតាមគោលដៅ ស្រាប់តែប្រទះឃើញ បុរសទាំងពីរនាក់នោះ កំពុងចាប់រំលោភស្ត្រីម្នាក់នោះ ទើបប្រញាប់រាយការណ៍ឲ្យ សមត្ថកិច្ចខណ្ឌជ្រោយចង្វារ ចុះមកជួយឡោមព័ទ្ធនិងធ្វើការឃាត់ខ្លួនបានម្នាក់ យកទៅសួរនាំ តែម្នាក់ទៀតរត់គេចខ្លួនបាត់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអាធាត្រឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ តាមបណ្តោយផ្លូវបេតុងនៅចំណុចក្បែររង្វង់មូលនាងមច្ឆា ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីក្រុមសន្តិសុខទីក្រុងជ្រោយចង្វារ បានអោយដឹងថាមុនពេលកើតហេតុខាងលើនេះ ខាងសន្តិសុខពួកគាត់បាននាំគ្នាយាមកាមតាមគោលដៅនីមួយៗ ក៏បានប្រទះឃើញនៅចំណុចគុម្ពត្រែង លើទួលដីខ្សាច់ ជិតរង្វង់មូលនាងមច្ឆា ឃើញបុរសល្មោភកាម២នាក់ធ្វើសកម្មភាពនាំស្ត្រីម្នាក់មិនស្កាល់អត្តសញ្ញាណនោះទេយកចូលទៅគុមត្រែងហើយ ធ្វើសកម្មភាពចាប់រំលោភរួមគ្នាទាំង២នាក់ តែម្តងមិនដឹងថារំលោភនេះបានសម្រេចប៉ុន្មានដងនោះទេ បានជាស្ត្រីរងគ្រោះខាងលើនេះសន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ ដោយអាក្រាតកាយ មិនមានសំលៀកបំពាក់ជាប់ខ្លួន តែក្រោយមកបានអ្នកនៅក្បែរនោះ មកជួយស្លៀកសម្លៀកបំពាក់អោយវិញ។
ក្រុមសន្តិសុខដែលនាំគ្នាទៅដល់ បានចាប់ឃាត់បានម្នាក់មានឈ្មោះ សុខ ពុធ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅ មិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តព្រៃវែង ចំណែកម្នាក់ទៀតបានរត់គេចខ្លួន មិនស្គាល់អត្តសញ្ញាណនោះទេ ដឹងត្រឹមតែជាអ្នកលក់ទឹកអំពៅប៉ុណ្ណោះ។ សន្តិសុខខាងលើនេះក៏បានបញ្ជាក់ទៀតថា ពេលដែលគាត់ទៅដល់ភ្លាមៗគឺបុរសទាំង២អ្នកនោះកំពុងតែធ្វើសកម្មភាពរំលោភ គឺគាត់ឃេីញផ្ទាល់ភ្នែកតែម្តង ចំណែកបុរសដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅកន្លែងកើតហេតុ បានបដិសេធថាខ្លួនមិនបានចាប់រំលោភជនរងគ្រោះទៅវិញ ហេីយប្រាប់ថាម្នាក់ទៀតជាអ្នកលក់អំពៅ ជាអ្នកចាប់រំលោភ ហើយខ្លួនគ្រាន់តែជួយចាប់ដៃនឹងចាប់ជើងប៉ុណ្ណោះ។

ប្រភពព័ត៌មានដដែលពីឈ្មោះសុខ ពុធ បានអោយដឹងថា នៅមុនពេលកើតហេតុគឺខ្លួនបានមកដល់ភ្នំពេញ ជាង១០ថ្ងៃប៉ុណ្ណោះ មកពីខេត្តព្រៃវែងដើម្បីរកការងារធ្វើរាល់ថ្ងៃគឺជួយលក់ស្រា និងខ្ចៅគេ លុះពេលដែលបានមួយសន្ទុះក្រោយមកក៏មានស្ត្រីម្នាក់ជាជនរងគ្រោះមិនដឹងថាគាត់ស្រវឹងមកពីណានោះទេបានជាមកដល់កន្លែងកើតហេតុផឹកស្រាបៀរអស់ចំនួន២កំប៉ុង រួចហើយក៏និយាយថាចង់ដេកជាមួយគាត់ទើបភ្លាមៗនោះដែលកើតជារឿងបែបនេះតែម្តងទៅ ក្រោយពេលកើតហេតុរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាលម៉ែតបានមកដល់ធ្វើការដឹកយកជនរងគ្រោះយកទៅព្យាបាលបាត់ទៅ ចំណែកឯឈ្មោះសុខ ពុធវិញ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូមខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមនិតិវិធីផ្លូវច្បាប់ផងដែរ៕


អត្ថបទ៖ បងម៉េង