ព័ត៌មានជាតិ

Cute ខ្លាំងណាស់! រោងចក្រផលិតតុក្កតាក្នុងស្រុក ដែលផលិតដោយស្នាដៃកូនខ្មែរ

BY
Khmernote Media
February 26, 2020

លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន​ Jets Group និង 7NG-Skyland បានបង្ហាញនូវរោងចក្រផលិតតុក្កតារបស់ខ្លួន ដែលមានទីតាំងនៅក្នុងតំបន់អភិវឌ្ឍន៌ ស្កាយលែន សេវិនអេនជី (Skyland 7NG) ស្ថិតនៅក្នុងភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកក្សាច់កណ្តាល ខេត្តកណ្តាល។

ដោយលោក ស្រី ចាន់ថន បានសរសេររៀបរាប់ថា​៖ “ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានការចង្អុលបង្ហាញពីអគ្គវាជទូតប្រចាំនៅប្រទេសកូរ៉េ ថ្ងៃនេះ ខ្ញុំបាទបានទទួលស្វាគមន៌អ្នកវិនិយោគទុនមកពីប្រទេសកូរ៉េ ក្រុមហ៊ុន KIC ដែលជាក្រុមហ៊ុនវិនិយោគលើតំបន់ឧស្សាហកម្ម មកទស្សនកិច្ចក្នុងតំបន់អភិវឌ្ឍន៌ ស្កាយលែន សេវិនអេនជី (Skyland 7NG) និងបានឆ្លៀតពេលណែនាំឲ្យស្គាល់ពីរោងចក្រផលិតតុក្កតាក្នុងស្រុកជាស្នាដៃកូនខ្មែរ។ ប្រសិនបើបងប្អូនណាមានចំណាប់អារម្មណ៌ចង់កុម្ម៉ង់តុក្កតា រោងចក្ររបស់ខ្ញុំបាទមានទទួលកុម្ម៉ង់តាមតម្រូវការ។ អាចទំនាក់ទំនងតាមលេខទូរស័ព្ទខាងក្រោម 012 714 289″៕

Share This Post: