ព័ត៌មានជាតិ

សមត្ថកិច្ច ចុះ​បង្រ្កាប​យានដ្ឋានដែល​​លួច​លាក់​កែច្នៃ​ដំឡើង​ទ្រុង​រថយន្ត​មួយកន្លែង

BY
Khmernote Media
February 27, 2020

ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ ខេត្ត​កណ្ដាល​ បាន​សហការជាមួយ​កំលាំង​នគរបាល​សេដ្ឋកិច្ច​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​ ចុះ​បង្រ្កាប​យានដ្ឋាន​កែច្នៃ​មួយ​កន្លែង​ ដែល​មាន​ទីតាំង​ ស្ថិត​នៅ​ក្នុង​ភូមិ​ ព្រែក​ប៉ាន​ ឃុំ​ត្រេីយ​ស្លា​ ស្រុក​ស្អាង​ ខេត្ត​កណ្ដាល​ ដែល​បានធ្វេី​ការ​លួច​លាក់​កែច្នៃ​ដំឡើង​ទ្រុង​រថយន្ត​ ដែល​មាន​ម្ចាស់​ឈ្មោះ​ អេង​ គង់​ ភេទ​ប្រុស​ មានទីតាំងនៅ​បច្ចុប្បន្ន​ ភូមិ​ស្រី​បណ្ឌិត​ ឃុំ​ស្លា​ ស្រុក​សំរោង​ ខេត្ត​តាកែវ​ ។

តាម​ការ​ត្រួតពិនិត្យ​របស់​ក្រុម​ការងារ​ យានដ្ឋាន​នេះ​ទេីប​នឹង​លួច​បេីក​ធ្វើ​អាជីវកម្ម​ និងគ្មាន​ច្បាប់​អនុញ្ញាត​ពី​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ត​កណ្ដាល​ឡេីយ​។ ចំណែក​ម្ចាស់​អាជីវកម្ម​ និង​វត្ថុ​តាង​ ត្រូវ​បានសមត្ថកិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ចាត់​ការ​តាម​និតិ​វិធី​ច្បាប់​៕

ប្រភព​៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

Share This Post: