ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះបរមនាមដ៏ខ្ពង់ខ្ពស់របស់ព្រះវររាជបិតាជាតិខ្មែរ នរោត្តម សីហនុ “King Norodom Sihanouk Road” ត្រូវបានប្រសិទ្ធនាមលើដងវិថីដ៏សំខាន់មួយ នៅប្រទេសបង់ក្លាដេស

    BY Khmernote Media February 27, 2020
    ព្រះបរមនាមដ៏ខ្ពង់ខ្ពស់របស់ព្រះវររាជបិតាជាតិខ្មែរ នរោត្តម សីហនុ “King Norodom Sihanouk Road” ត្រូវបានប្រសិទ្ធនាមលើដងវិថីដ៏សំខាន់មួយ នៅប្រទេសបង់ក្លាដេស

    បង់ក្លាដេស៖ ផ្លូវឈ្មោះ ព្រះបរមនាម របស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” “King Norodom Sihanouk Road” នៅតំបន់អគារស្ថាប័នរដ្ឋក្នុងទីក្រុងដាកា ប្រទេសបង់ក្លាដេស ត្រូវបានសម្ពោធកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នេះបើយោងតាមការបង្ហោះរបស់ Royal du Cambodge។

    ក្នុងនោះផងដែរនៅក្នុងខែមេសាខាងមុខនេះ កម្ពុជាយើងក៏នឹងសម្ពោធវិថីមួយដែលស្ថិតក្នុងសង្កាត់បឹងកក់១ និងសង្កាត់បឹងកក់២ នៃខណ្ឌទួលគោក ដែលជាអំណោយរបស់ប្រទេស បង់ក្លាដេស នឹងដាក់ឈ្មោះអតីតប្រធានាធិបតីបង់ក្លាដេស លោក សេក្ខ មូជីបួរ រ៉ាម៉ាន់ “Bangabandhu Sheikh Mujibur Rahman Road”។ ក្នុងការសម្រេចដាក់ឈ្មោះវិថីនេះផងដែរគឺបង្ហាញថា កម្ពុជានិងបង់ក្លាដេស មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ចាប់តាំងពីឆ្នាំ១៩៧៣ ដែលជាទំនាក់ទំនងបង្កើតឡើង ដោយព្រះករុណាព្រះបាទសម្តេចព្រះបរមរតនៈកោដិ្ឋ នរោត្តម សីហនុ អតីតប្រមុខរដ្ឋនៃកម្ពុជា និងអតីតប្រធានាធិបតីបង់ក្លាដេស ឯកឧត្តម សេក្ខ មូជីបួរ រ៉ាម៉ាន់៕

    ប្រភព និងរូបភាព៖ Royal du Cambodge

    Share This Post:
    MPO4D jitutoto mpo4d Mpoplay