រយៈពេល៥ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ មានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង ៩១លើក សម្លាប់មនុស្ស ៤៧នាក់
- April 18, 2018
ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថានៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ចំនួន២១លើក(យប់៩លើក) បណ្តាលឲ្យមនុស្សស្លាប់ ១៥នាក់ (ស្រី៥នាក់), រងរបួសធ្ងន់១៨នាក់ (ស្រី៦នាក់) និងរងរបួសស្រាល១៧នាក់ (ស្រី៥នាក់)។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ មានចំនួន២៣នាក់ (យប់១៤នាក់)។
មូលហេតុដែលបណ្តាលឱ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានៈ ល្មើសល្បឿន ៦លើក (ស្លាប់៦នាក់), មិនគោរពសិទ្ធ ៣លើក(ស្លាប់ ១នាក់), ប្រជែង ២លើក(ស្លាប់ ២នាក់), បត់គ្រោះថ្នាក់ ២លើក(ស្លាប់ ២នាក់), ប្រវឹង ២លើក(ស្លាប់ ១នាក់), មិនប្រកាន់ស្តាំ ៥លើក(ស្លាប់ ២នាក់) និងងងុយដេក ១លើក(ស្លាប់ ១នាក់)។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍២១លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ៣៦គ្រឿង រួមមានៈ ម៉ូតូ ២៣គ្រឿង(ក្រោម១២៥CC), ម៉ូតូ មួយគ្រឿង(លើ១២៥CC), រថយន្តតូច១១គ្រឿង, កង់ មួយគ្រឿង។
យានយន្តដែលបង្កហេតុ រួមមានៈ ម៉ូតូ ១១លើក, រថយន្តធុនតូច ចំនួន១០លើក។ គ្រោះថ្នាក់នៅលើដងផ្លូវ រួមមានៈ ផ្លូវជាតិ ចំនួន១១លើក, ផ្លូវខេត្ត ៦លើក និងផ្លូវលំ ៤លើក។
រាជធានី-ខេត្ត ដែលមានគ្រោះថ្នាក់និងរងគ្រោះថ្នាក់ រួមមាន ៖ភ្នំពេញ ២លើក ស្លាប់ ១នាក់ របួស២នាក់, ខេត្តស្វាយរៀង ៤លើក ស្លាប់ ៤នាក់ របួស ៤នាក់, ខេត្តព្រៃវែង ១លើក ស្លាប់ ២នាក់, ខេត្តស្ទឹងត្រែង ១លើក ស្លាប់ ១នាក់(ស្រី) របួស ១នាក់, បន្ទាយមានជ័យ ២លើក ស្លាប់ ១នាក់(ស្រី) របួស៨នាក់(ស្រី២នាក់), ខេត្តកំពត ២លើក ស្លាប់ ២នាក់(ស្រី) របួស ១នាក់(ស្រី), កំពង់ស្ពឺ ២លើក ស្លាប់ ១នាក់(ស្រី) របួស៥នាក់(ស្រី១នាក់), កំពង់ចាម ១លើក ស្លាប់ ១នាក់ របួស ១នាក់, ត្បូងឃ្មុំ ១លើក ស្លាប់ ១នាក់(ស្រី) របួស ៣នាក់, និងខេត្តកំពង់ឆ្នាំង ១លើក ស្លាប់ ១នាក់។
ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសក្នុងថ្ងៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ រយៈពេល៥ថ្ងៃ(គិតពីថ្ងៃទី១៣-១៧ ខែមេសា ឆ្នាំ២០១៨ និងប្រៀបធៀបថ្ងៃដូចគ្នាឆ្នាំ២០១៧) គ្រោះថ្នាក់ចំនួន៩១លើក/១២១លើក ថយ៣០លើក ស្មើ ២៥%, ស្លាប់ ៤៧នាក់/៤៤នាក់ ថយ ៨នាក់ ស្មើ ១៥%, របួសសរុប ១៤៣នាក់/២២៦នាក់ ថយ ៨៣នាក់ ស្មើ ៣៧%, របួសធ្ងន់ ៩៤នាក់/១២៦នាក់ ថយ ៣២នាក់ ស្មើ ២៥% និងរបួសស្រាល ៤៩នាក់/១០០នាក់ ថយ ៥១នាក់ ស្មើ ៥១%។


ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
- Share This Post:






