បច្ចេកវិទ្យា

iOS 11.4 beta 2 ចេញហើយ! ចង់ដឹងមានអ្វីប្លែកខ្លះអត់?

BY
Khmernote Media
April 18, 2018

ក្នុងថ្ងៃនេះតែម្ដង iOS 11.4 beta 2 ត្រូវបានក្រុមហ៊ុន Apple សម្រេចដាក់ឲ្យទាញយកហើយ ប៉ុន្ដែតើអ្នកទាំងអស់គ្នាដឹងទេថា តើជំនាន់ថ្មីនេះមានអ្វីប្លែកខ្លះ? ជាការពិតណាស់ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ wallpaper ដែលទទួលបានពី Product Red តែម្ដង។

iOS 11.4 beta 2 គឺជាជំនាន់អភិវឌ្ឍន៍មួយដែលពុំទាន់សម្រេចឡើយ ហើយអ្វីដែលក្រុមហ៊ុន Apple បានធ្វើលើជំនាន់នេះគឺ មិនខុសអីពី beta 1 ឡើយ។ ចំពោះបញ្ហាដែលកើតឡើងលើមុខងារ Airplay 2 គឺត្រូវបានជួសជុលលើជំនាន់នេះ ហើយកម្មវិធីចាក់តន្ត្រីក៏ត្រូវបានអភិវឌ្ឍន៍ដែរ។ ក្រៅពីនេះ យើងសង្កេតឃើញមុខងារ Multi-room streaming សម្រាប់ Apple TV ត្រូវបានដាក់បញ្ចូល។

សម្រាប់អ្នកដែលកំពុងប្រើប្រាស់ iPhone អាចសាកល្បងទាញយកប្រព័ន្ធដំណើរការនេះទៅប្រើប្រាស់បាន ប៉ុន្ដែយើងសូមធ្វើការបញ្ជាក់ថា នេះគ្រាន់តែជំនាន់ធ្វើតេស្តសាកល្បងប៉ុណ្ណោះ។

Fu

ប្រភព៖ phonearena

Share This Post: