ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផ្អើលចិនរត់ចែកជើងគ្នា ព្រោះមានអគ្គិភ័យឆាបឆេះ ក្នុងចង្ក្រានបាយភោជនីយដ្ឋានចិនមួយកន្លែង និងមានមនុស្សជាប់ក្នុងជណ្ដើរយន្ត

    BY Khmernote Media February 28, 2020
    ផ្អើលចិនរត់ចែកជើងគ្នា ព្រោះមានអគ្គិភ័យឆាបឆេះ ក្នុងចង្ក្រានបាយភោជនីយដ្ឋានចិនមួយកន្លែង និងមានមនុស្សជាប់ក្នុងជណ្ដើរយន្ត

    រាជធានីភ្នំពេញ ៖ មានករណីអគ្គិភ័យឆាបឆេះភោជនីយដ្ឋានចិនមួយកន្លែង ផ្អើលជនជាតិចិនរត់ចែកជើងគ្នា និងយកបំពង់ពន្លត់អគ្គិភ័យ ធ្វើការបាញ់ពន្លត់តែមិនរលត់ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍ និងជាប់ទាំងមនុស្សក្នុងជណ្ដើរយន្ត កាលពីវេលាម៉ោង០០:១០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចភោជនីយ៍ដ្ឋានមួយកន្លែងយីហោ ម៉ីងម៉ិន ផ្លូវថ្មី ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មិនដឹងថាជនជាតិចិនធ្វើអ្វីខ្លះទេ ឃើញរត់ចេញមកទាំងភ័យស្លន់ស្លោប្រាប់សន្តិសុខអោយជួយយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ ភ្លើងឆេះនៅក្នុង ចង្ក្រានបាយភោជនីយដ្ឋានកើតហេតុខាងលើ លុះបាញ់អស់ជាច្រើនបំពង់ហើយ តែមិនរលត់ ហើយអណ្តាតភ្លើងកាន់តែឆេះយ៉ាងសន្ធោសន្ធៅ រាលដាលពេញក្នុងចង្រ្កានបាយ និងលឺសំលេងផ្ទុះទៀត បង្កការភ្ញាក់ផ្អើលឡើងដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ប្រាប់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍ទន្លេបាសាក់ និងសមត្ថកិច្ចខណ្ឌចំការមន មានទាំងកម្លាំងអធិការដ្ឋានខណ្ឌ និងអាវុធហត្ថខណ្ឌ ចុះទៅជួយមនុស្សជាប់ក្នុងជណ្ដើរយន្ត និងហៅរថយន្តពន្លត់អគ្គិភ័យ៣គ្រឿង មកកន្លែងកើតហេតុ មានរថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ ការិយាល័យបង្ការនិងពន្លត់អគ្គិភ័យរាជធានីភ្នំពេញ ចំនួន១គ្រឿង ធ្វើការបាញ់ពន្លត់ រហូតរលត់ទៅវិញ នៅវេលាម៉ោង ជិត១រំលងអធ្រាត្រ ថ្ងៃខែដដែលនេះ។

    សមត្ថកិច្ចបានប្រាប់អោយដឹងថា មូលហេតុនៃការឆេះផ្នែកខាងក្រោយផ្ទះបាយ គឺសង្ស័យមកពីការប្រើប្រាស់ហ្គាសរួចហើយមិនបានបិទអោយជិតទើបឆេះរាលដាលខូចខាតសម្ភារៈមួយចំនួនក្នុងចង្ក្រានបាយខាងលើ និងហុយផ្សែងពេញអគារតែមិនបណ្ដាលអោយមនុស្សរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ បច្ចុប្បន្ន ក្រោយពីរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ទប់ស្កាត់បានទាន់ពេលវេលា មិនឲ្យមានការរីករាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរៗកន្លែងកើតហេតុនោះឡើយ៕

    អត្ថបទ៖ បងម៉េង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay