លួចលុយជនបរទេស ចូលទៅម៉ាស្សាចំនួន ៤០០ដុល្លារ , ជនបរទេសទៅរករឿងវិញ ព្រមអោយលុយវិញតែ ១៥០$ ទេ ចុងក្រោយជាប់ខ្នោះ
- February 28, 2020
ភ្នំពេញ៖ នៅវេលាម៉ោង០៨:៣០នាទីយប់ ត្រង់ចំណុចតូបជួលលេខ៥ ផ្លូវ១៥៤ ភូមិ៦ សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ឈ្មោះ ចន ពិនិត្យ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខមុខរបរបេីកហាងម៉ាស្សាជនសង្ស័យទី២ ឈ្មោះ ណា ធារ៉ា ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបេីកហាងម៉ាស្សា ។ ជនរងគ្រោះ ឈ្មោះ Mail Lewts slmon ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិអង់គ្លេស ស្នាក់ការHotel Vacation ទីតាំងផ្ទះលេខ១២៨ ផ្លូវ១៥៤ សង្កសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ។
ដំណើររឿងហេតុ មុនពេលកេីតហេតុកាលពីថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២០ វេលាម៉ោង ២២: ៣០នាទី ជនរងគ្រោះ បានចូលទៅម៉ាស្សាដែលមានទីតាំងតូបជួលលេខ៥ផ្លូវ១៥៤ភូមិ២៦សង្កាត់ផ្សារកណ្ដាលទី១ខណ្ឌដូនពេញ ពេលចូលដល់បន្ទប់ជនរងគ្រោះបានដោះសំលៀកបំពាក់ទុកលេីគ្រែម៉ាស្សារួចក៏ចេញត្រលប់ទៅHotel វិញ ពេលពេលហូបអាហារហេីយក៏បានដកលុយស្រាប់តែបាត់លុយដែលទុកក្នុងហោប៉ៅខោរួចក៏ត្រឡប់ទៅកន្លែងម៉ាស្សាវិញបានជួបជនសង្ស័យខាងលេីខាងលេីអោយលុយវិញចំនួន១៥០ដុល្លារ តែគាត់តែគាត់មិនយកព្រោះលុយរបស់គាត់មានចំនួន ៤០០ដុល្លារ បន្ទាប់មកគាត់ក៏បានមកដាក់ពាក្យបណ្ដឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលទី១ ។
លុះព្រឹកឡេីង ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ០៨: ៣០នាទី សមត្ថកិច្ច បានចុះទៅដល់ទីតាំង ម៉ាស្សាខាងលេីក្រោយពីទទួលបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងជំនាញផ្នែកយុត្តិធម៍របស់អធិការដ្ឋាន ប៉ុស្តិ៍រដ្ឋបាលបានចុះទៅដល់កន្លែងកើតហេតុ និងបានសហការណ៍ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល១ ធ្វើការត្រួតពិនិត្យឃាត់ខ្លួនម្ចាស់ទីតាំងខាងលេី នាំមកប៉ុស្តិ៍រដ្ឋបាលដើម្បីធ្វើការសាកសួរ។ កក្រោយពីធ្វេីការសាកសួររួច ចំពោះមុខកម្លាំងជំនាញរបស់អធិការដ្ឋាន និងប៉ុស្ដិ៍ កំពុងក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
- Share This Post: