ព័ត៌មានជាតិ

លោកអភិបាលស្រុកវ័យក្មេង ចុះទៅពិនិត្យផ្ទាល់ រោងចក្រផលិតទឹកបរិសុទ្ធអូគូលែនរបស់ខ្មែរនៅបន្ទាយស្រី លាន់មាត់សរសើរពីគុណភាពទឹក យកចេញពីក្រោមថ្មយ៉ាងជ្រៅ ជម្រៅយ៉ាងហោចណាស់៨០ម៉ែត្រនៃជើងភ្នំគូលែន

BY
Khmernote Media
February 29, 2020

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ដែលមានស្នាដៃល្អៗនិងគួរឲ្យចាប់អារម្មណ៍ជាច្រើននៅក្នុងស្រុកបន្ទាយស្រី ព្រមទាំងបានប្រជាពលរដ្ឋកោតសរសើរ កាលពីពេលថ្មីៗនេះ លោកអភិបាលស្រុករូបនេះបានណែនាំនិងសំណូមពរឲ្យប្រជាពលរដ្ឋកម្ពុជា គាំទ្រផលិតផលទឹកបរិសុទ្ធអូគូលែន (Eau Kulen) ដែលជាផលិតផលរបស់ខ្មែរ មានប្រភពពីស្រុកបន្ទាយស្រី ជាទឹករ៉ែធម្មជាតិសុទ្ធសាធ។

ដោយលោកបានរៀបរាប់ឲ្យដឹងថា៖ “មានដឹងទេថា ទឹកបរិសុទ្ធអូគូលែន (Eau Kulen) មានប្រភពមកពីស្រុកបន្ទាយស្រី? អូគូលែន គឺជាទឹករ៉ែធម្មជាតិសុទ្ធសាធ ដែលបានយកចេញពីក្រោមថ្មយ៉ាងជ្រៅ ជម្រៅយ៉ាងហោចណាស់៨០ម៉ែត្រនៃជើងភ្នំគូលែន។ ទឹកបរិសុទ្ធស្តង់ដាលំដាប់អន្តរជាតិដែលមានគុណភាពមិនចាញ់ទឹកបរិសុទ្ធនាំចូលមួយនេះ គឺជាផលិតផលគួរជាទីមោទនភាពមួយរបស់ស្រុកបន្ទាយស្រី និងត្រូវបានផលិតឡើងដោយក្រុមហ៊ុន Kulara Water មានទីតាំងផលិតនៅភូមិត្បែងកើត ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ តោះ! យើងនាំគ្នាគាំទ្រផលិតផលខ្មែរ ផលិតផលចេញពីស្រុកបន្ទាយស្រី “នាំចេញនៅនឹងកន្លែង” ដើម្បីបានជាប្រយោជន៍ដល់ទីផ្សារក្នុងស្រុក បង្កើតការងារថ្មី និងផ្តល់ប្រាក់ចំណូលបន្ថែមដល់សេដ្ឋកិច្ចជាតិ”៕

Share This Post: