ព័ត៌មានជាតិ

យកម៉ូតូប្អូនថ្លៃទៅបញ្ចាំ តែមកប្ដឹងកុហកសមត្ថកិច្ចថាមានគេដាក់ថ្នាំយកម៉ូតូ ចុងក្រោយសុំទោសសមត្ថកិច្ច រួចយកលុយលួសមកវិញ

BY
Khmernote Media
February 29, 2020

រាជធានីភ្នំពេញ ៖ យកម៉ូតូប្អូនថ្លៃទៅបញ្ចាំ តែមកប្ដឹងកុហកសមត្ថកិច្ចថាមានគេដាក់ថ្នាំយកម៉ូតូ ព្រោះគ្មានពាក្យដោះសារជាមួយប្រពន្ធ និងប្អូនក៏មកកុហកបំប៉ោងសភាពការណ៍ប្តឹងសមត្តកិច្ចនគរបាលប៉ុស្តិ៍ជើងឯក ថាមានគេដាក់ថ្នាំយកម៉ូតូខាងលើទៅបាត់ តែចុងក្រោយមានតែសុំទោសសមត្ថកិច្ច រួចយកលុយទៅលួសមកវិញ ហើយខាងម្ចាស់ម៉ូតូក៏ជាប្អូនថ្លៃមិនដាក់ពាក្យបណ្ដឹងអ្វីឡើយ ក៏នាំគ្នាអរគុណសមត្ថកិច្ចរួចត្រលប់ទៅផ្ទះវិញបាត់ទៅ។

គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ បុរសម្នាក់ឈ្មោះ ធា រតនា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ កម្មករសំណង់ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលជើងឯក ថាមានគេដាក់ថ្នាំយកម៉ូតូម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០២០ ទៅបាត់នៅតាមផ្លូវបេតុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ កាលពីវេលាម៉ោង៥ល្ងាច។

ក្រោយពីទទួលពាក្យបណ្ដឹងរួចសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុ ទើបដឹងថា ម៉ូតូខាងលើត្រូវបុរសនេះបានខ្ចីពីប្អូនថ្លៃរបស់ខ្លួនថាទៅរកការងារធ្វើ តែបែរជាបែកគំនិតទៅលេងល្បែងចាញ់លុយអស់ ហើយក៏យកម៉ូតូទៅបញ្ចាំនៅផ្សារឃ្លាំងរំសេវបានចំនួន ៩០០ដុល្លារ ដើម្បីយកទៅសងគេវិញ។ ក្រោយពីយកម៉ូតូខាងលើទៅបញ្ចាំហើយ គ្មានពាក្យដោះសារជាមួយប្រពន្ធ និងប្អូនក៏មកកុហកបំប៉ោងសភាពការណ៍ប្តឹងសមត្តកិច្ចនគរបាលប៉ុស្តិ៍ជើងឯក ថាមានគេដាក់ថ្នាំយកម៉ូតូខាងលើទៅបាត់។ នៅពេលនេះបុរសខាងលើបានមកធ្វើការសូមទោសរាល់កំហុសដែលខ្លួនបានភូតភរទៅដល់សមត្តកិច្ចហើយថា មិនមានករណីគេដាក់ថ្នាំយកម៉ូតូទេ ៕

អត្ថបទ៖ បងម៉េង

Share This Post: