ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រឿង ៥យ៉ាងដែលនារីគួរតែធ្វើមុនពេលមានការណាត់ជួបជាមួយដៃគូតាមបណ្ដាញអ៊ីនធឺណីតជាលើកដំបូង

    BY Khmernote Media April 18, 2018
    រឿង ៥យ៉ាងដែលនារីគួរតែធ្វើមុនពេលមានការណាត់ជួបជាមួយដៃគូតាមបណ្ដាញអ៊ីនធឺណីតជាលើកដំបូង

    យើងដឹងថាសព្វថ្ងៃនេះបណ្ដាញអ៊ីនធឺណីតកំពុងតែមានការជឿនលឿន ហើយក៏មានមនុស្សប្រើប្រាស់ជាច្រើន។ លើសពីនេះអ្នកខ្លះក៏បានជួបស្នេហ៍ពិតរបស់ខ្លួនតាមរយៈការ Online ផងដែរ។ ដូចនេះមាននារីមួយចំនួនមានការព្រួយបារម្ភពីការណាត់ជួបដំបូងរបស់ខ្លួន មិនដឹងថាចាប់ផ្ដើមពីណាល្អ, និយាយបែបណាទើបសម និងគិតមិនចេញថាគួរទៅកន្លែងណា។ ដូចនេះអ្នកគួរតែឈប់បារម្ភទៀតទៅ ខាងក្រោមនេះនិងប្រាប់អ្នកថាគួរតែធ្វើយ៉ាងណាមុនពេលថ្ងៃណាត់ជួបមកដល់៖

    ១. តាមដានរឿងផ្ទាល់ខ្លួនរបស់គេនៅលើបណ្ដាញសង្គម៖ ដំបូងអ្នកត្រូវប្រាកដចិត្តជាមុនសិនថាអ្នកដែលលេងជាមួយអ្នក មានមុខមាត់ដូចទៅនឹងរូបពិតដែលគេដាក់នៅលើ Proflie​ ដែររឺទេ? បន្ទាប់មកអ្នកគួរតែដឹងពីកន្លែងធ្វើការ, កន្លែងរស់នៅរបស់គេឲ្យបានច្បាស់ជាមុនសិន ព្រោះថាអ្នកមិនគួរលេងជាមួយនឹងអ្នកដទៃដោយមិនដឹងពីអត្តសញ្ញាណគេច្បាស់នោះទេ។ បន្ទាប់មកទៀតអ្នកត្រូវសង្កេតមើលថា តើគេជាមនុស្សបែបណា, ចូលចិត្តធ្វើអ្វី? ចូលចិត្តដើរលេងនៅក្រៅ រឺក៏នៅផ្ទះ?

    ២. ត្រូវតែប្រាប់ដំណឹងដល់មិត្តរបស់អ្នក៖ ជាការពិតណាស់ពាក្យ”សុវត្ថិភាពគឺជារឿងចំបង” ទោះបីជាអ្នកជជែកលេងជាមួយនឹងបុរសម្នាក់នោះយូរយ៉ាងណាក្ដី តែអ្នកគួរតែប្រាប់ពីទីកន្លែង រឺក៏ដំណឹងខ្លះៗទៅមិត្តជិតស្និតរបស់អ្នក ដើម្បីឲ្យគេបានដឹងនៅពេលដែលយើងមានការណាត់ជួបជាលើកដំបូង ពីព្រោះមិនមាននរណាម្នាក់ដឹងថាមានកើតរឿងអ្វីកើតឡើងខ្លះនោះទេ។

    ៣. ការជ្រើសរើសទីកន្លែង៖ ការណាត់ជួបដំបូងនារីគួរតែជ្រើសរើសកន្លែងណាដែលខ្លួនធ្លាប់ស្គាល់និងទៅកន្លែងណាដែលមានមនុស្សច្រើន ចូរកុំទៅកន្លែងដែលជាការណែនាំរបស់ដៃគូអ្នក រឺក៏ទៅកន្លែងណាដែលអ្នកមិនធ្លាប់ស្គាល់ពីមុនមក។ ព្រោះថាវាមានការងាយស្រួលនៅពេលដែលកើតមានរឿងមិនល្អកើតឡើងអ្នកអាចរកផ្លូវសម្រាប់ខ្លួនបាន។

    ៤. កំណត់អំពីទំនាក់ទំនងរបស់អ្នកឲ្យបានត្រឹមត្រូវ៖ នេះជារឿងល្អមួយបើសិនជាអ្នកបញ្ជាក់យ៉ាងច្បាស់ពីគោលបំនងនៃការលេងChat មួយគេ។ ថាតើអ្នកលេងចង់មានទំនាក់ទំនងត្រឹមមិត្ត, រឺក៏ការមើលចិត្តគ្នា ជាដើម។ ដើម្បីកុំឲ្យមានការគិតអ្វីរាងខ្លួន អាចគេរឺក៏យើងជាអ្នករំពឹងទុកជ្រួលហួសខ្លាំងពេក។

    ៥. ត្រូវត្រៀមផ្លូវគេចសម្រាប់ខ្លួន៖ បើសិនជាអ្នកនៅជាមួយគេគ្មានអារម្មណ៍សុវត្ថិភាពទេនោះអ្នកគួរតែចេះរកផ្លូវគេចសម្រាប់ខ្លួនឯង ដូចជាការរកទីតាំងមួយដែលគិតថាសុវត្ថិភាពសម្រាប់ខ្លួន បន្ទាប់មកទាក់ទងទៅមិត្តដែលនៅជិតទីតាំងអ្នកបំផុត រឺក៏អ្នកអាចលាក់ទុកនូវស្ពាយនៅក្នុងកាបូបជាការល្អ៕

    អត្ថបទ៖ Sai

    ប្រភព៖timesofindia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay