ព័ត៌មានជាតិ
មន្ត្រីនគរបាលមួយរូប ទទួលមរណភាពដោយសារ រលាករហូតធ្លាយក្រពះ ប៉ុន្តែបែរជាមានអ្នកបំពុលព័ត៌មានថា លោកទទួលមរណភាពដោយសារតែជំងឺ COVID-19 ទៅវិញ
BY Khmernote Media
March 2, 2020
ប៉ុន្មានថ្ងៃកន្លងមកនេះឃើញមានការផ្សព្វផ្សាយតាមបណ្ដាញសង្គម ក្នុងនោះផេកឈ្មោះ Sovanara Som ថាករណី មរណភាពរបស់មន្ត្រីនគរបាលរូបនេះ ពាក់ព័ន្ធនឹងជំងឺ COVID-19។ ពេលនេះរដ្ឋបាលខេត្តសៀមរាប បានបកស្រាយថាលោកអនុសេនីយ៍ត្រី សំ សុភា ជាមន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋបាលស្លក្រម បានមរណភាពក្នុងជន្មាយុ៣៩ឆ្នាំដោយរោគគាពាធ(រលាកបំពង់អាហារធ្ងន់ធ្ងរនិយាយរួមគឺធ្លាយក្រពះ) ពោលគឺពុំមានពាក់ព័ន្ធនឹងជំងឺ COVID-19នោះឡើយ។
ពេលនេះសពលោកអនុសេនីយ៍ត្រី សំ សុភា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម តម្កល់ទុកធ្វើបុណ្យទៅតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាននៃសព ដែលមានទីតាំងស្ថិតនៅក្រោយវត្តព្រះឥន្ទកោសីយ៍ ហៅ វត្តលើ ស្ថិតនៅក្រុមទី៤ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ ទំនាក់ទំនង លេខទូរស័ព្ទ ក្រុមគ្រួសារសព ០១២ ៥៥៨ ០៨២ ០១២ ៧៨៦ ៩០១”៕


ប្រភព៖ រដ្ឋបាលខេត្តសៀមរាប