តារាសម្តែងកូរ៉េលោក Lee Min Ho បរិច្ចាគប្រាក់ចំនួន ៣០០លានវ៉ុន ទៅដល់អង្គការចំនួន៨ដែលកំពុងជួយអ្នកដែលរងផលប៉ះពាល់ពីវីរុសខូវីដ១៩
- March 2, 2020
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា តារាសម្តែងកូរ៉េខាងត្បូងលោក Lee Min ho បានចូលរួមជាមួយនឹងតារាល្បីៗឯទៀតក្នុងការបរិច្ចាគថវិកាឬសម្ភារៈដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះប្រយុទ្ធប្រឆាំងវីរុស COVID-19នៅកូរ៉េខាងត្បូងដែលកំពុងតែឆ្លងរាលដាលយ៉ាងឆាប់រហ័ស។ ដោយតារាសម្តែងរូបនេះបានបរិច្ចាគទៅដល់អង្គការចំនួន៨ផ្សេងគ្នាដែលកំពុងជួយអ្នកដែលរងផលប៉ះពាល់ពីវីរុសខូវិដ ដែលសរុបទឹកប្រាក់សរុបចំនួន ៣០០ លានវ៉ុន (ប្រមាណជា ២៥ម៉ឺនដុល្លារអាមេរិក)។

តារាសម្តែងរូបនេះបានបរិច្ចាគទៅកាន់អង្គការ Fruit of Love, Good Neighbors, Love Bridge, Save the Children, Green Umbrella និងសមាគមកុមារចំនួន ៣ ផ្សេងទៀត។ ថវិកានឹងត្រូវប្រើដើម្បីជួយកុមារក្នុងគ្រួសារដែលមានចំណូលទាបដែលត្រូវការជំនួយផ្នែកវេជ្ជសាស្រ្តនិងបង្ការ។ សូមបញ្ជាក់ថាប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ថាមាន ៤៧៦ករណី បន្ថែមទៀត នៃវីរុស COVID-19 នៅថ្ងៃច័ន្ទនេះ ដែលនាំឱ្យមានការឆ្លងសរុបនៅក្នុងប្រទេសកើនដល់ ៤,២១២នាក់៕


- Share This Post:






