សិល្បៈ

ភាពយន្តឯកសារថ្មីរបស់លោក ប៉ាន់ រិទ្ធី បានឈ្នះពានរង្វាន់ Berlinale Documentary Award នៃមហោស្រពភាពយន្តអន្តរជាតិ Berlin លើកទី ៧០

BY
Khmernote Media
March 2, 2020

ភាពយន្តឯកសារថ្មីរបស់លោក ប៉ាន់ រិទ្ធី ក្រោមចំណងជើងថា Irradiated បានឈ្នះពានរង្វាន់ Berlinale Documentary Award នៃមហោស្រពភាពយន្តអន្តរជាតិ Berlin លើកទី ៧០ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅឯទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។ ដោយទទួលរង្វាន់ជាទឹកប្រាក់៤ម៉ឺនអឺរ៉ូ (ប្រមាណជាជាង៤ម៉ឺនដុល្លារអាមេរិក) និងការគាំទ្រពីប្រព័ន្ធផ្សព្វផ្សាយសាធារណៈ Rundfunk Berlin-Brandenburg (rbb)។

ដោយភាពយន្តឯកសារ “Irradiated” ជាភាពយន្តបង្ហាញអំពីជនដែលរួចរស់ជីវិតពីភ្លើងសង្គ្រាម។ ភាពយន្តឯកសារនេះមានរយៈពេល ៨៨នាទី ជាភាសាបារាំង និងអក្សររត់ក្រោមជាភាសាអង់គ្លេស បញ្ជូលគ្នាបង្ហាញរូបអេក្រង់ចំនួន៣ ក្នុងពេលតែមួយ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន RFI បានឲ្យដឹងថាភាពយន្តឯកសារ “Irradiated” និយាយពីការឈឺចាប់ ការតស៊ូរស់ របស់អ្នកដែលធ្លាប់រងគ្រោះដោយផ្ទាល់ ដោយសារការទម្លាក់គ្រាប់បែកបរិមាណូនៅ​ហ៊ីរ៉ូស្ហ៊ីម៉ា សង្រ្គាមប្រល័យពូជសាសន៍ ជាដើម៕

វីដេអូពី cineuropa

រូបភាព៖ Kongkea Vann

Share This Post: