ព័ត៌មានជាតិ

អាសូរណាស់! មុននេះបន្តិច មានក្មេង២នាក់បានស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះនៅផ្សារកអណ្ដើក ខេត្តព្រៃវែង ចំណែកម្ដាយកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ

BY
Khmernote Media
March 2, 2020

ខេត្តព្រៃវែង៖ អគ្គិភ័យដ៍រន្ធត់មួយបានកើតទ្បើងនៅចំណុចផ្សារកអណ្ដើក ស្រុកកំពង់ត្របែក ខេត្តព្រវែង បណ្ដាលអោយក្មេងប្រុសស្រី២ បានស្លាប់ក្នុងភ្លក់ភ្លើង យ៉ាងអាណោចអាធ័ម ចំណែកម្ដាយត្រូវសង្គ្រោះនៅមន្ទីរពេទ្យភ្លាមផងដែរ ដោយហេតុការណ៍នេះកើតទ្បើង នាថ្ងៃទី០២ ខែមិនា ឆ្នាំ២០២០។

តាមប្រភពព័ត៍មានបឋម មិនទាន់កំណត់ថាឆេះដោយមូលហេតុអ្វីអោយពិតប្រាកដ ប៉ុន្តែអ្នកជិតខាងបានប្រាប់មកកាន់បណ្ដាញអ្នកព័ត៌មានថា ឪពុកក្មេងដែរស្លាប់មានរបបជាជាងជុសជួល ម៉ូតូ ហើយមានលក់សាំងផងដែរ ទើបបណ្ដាលមានអគ្គីភ័យបែបនេះកើតទ្បើង។ តែទោះយ៉ាងណាសារពីបងប្អូនប្រជាពលរដ្ឋ សុំអោយគ្រប់ផ្ទះសំបែង មានការប្រុងប្រយ័ត្នខ្ពស់ ព្រោះជារដូវ ប្រាំង អគ្គីភ័យ ងាយនឹងឆាបឆេះ ដោយប្រការណាមួយ៕

អត្ថបទ៖ បងម៉េង ខ្មែរណូត

Share This Post: