ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អស់បារម្ភទៀតហើយ! ទាំងនេះជាវិធីងាយៗក្នុងការព្យាបាលជំងឺឬសដូងបាត ដោយមិនចាំបាច់វះកាត់

    BY Khmernote Media April 18, 2018
    អស់បារម្ភទៀតហើយ! ទាំងនេះជាវិធីងាយៗក្នុងការព្យាបាលជំងឺឬសដូងបាត ដោយមិនចាំបាច់វះកាត់

    បញ្ហានៃជំងឺឬសដូងបាត គឺអាចបង្កឲ្យមានផលប៉ះពាល់ ឬអាចកើតមានចំពោះមនុស្សស្ទើរតែគ្រប់គ្នានៅពេលណាមួយ មិនថាអ្នកជានរណា ជាសិស្ស និស្សិត បុគ្គលិកក្រុមហ៊ុន អ្នករកស៊ី អត្តពលិក -ល- ក៏ដោយ។ ប៉ុន្តែកុំបារម្ភពេក អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីគន្លឹះមួយចំនួនដែលមានប្រសិទ្ធភាពខ្ពស់ជួយអ្នកក្នុងការកាត់បន្ថយរោគសញ្ញាឈឺចាប់នៃជម្ងឺ ឬចំពោះករណីខ្លះអាចត្រូវព្យាបាលជាសះស្បើយតែម្ដង ៖

    ១០. ផ្លាស់ប្ដូរទីតាំងនៃការគេង ៖ ទីតាំងគេងដ៏ប្រសើរសម្រាប់អ្នកដែលកើតឬសដូងបាត គឺការគេងផ្អៀងទៅម្ខាង។ ការគេងឆ្លាស់ម្ដងទៅខាងឆ្វេង ម្ដងទៅខាងស្ដាំ គឺកាន់តែប្រសើរបំផុត ក៏ព្រោះឈាមនឹងមិននៅស្ងៀមទ្រឹងតែមួយកន្លែង។ ការគេងផ្ងារមិនត្រូវបានណែនាំសម្រាប់ដែលជម្ងឺឬសដូងបាតឡើយ ដោយសារតែការគេងរបៀបនេះ គឺផ្ដល់ភាពងាយស្រួលដល់ឈាមក្នុងការហូរចូលសរសៃឈាមខ្មៅនៃសសៃឈាមចុងពោះវៀន បណ្ដាលឲ្យសសៃឈាមរីកបង្កជាសម្ពាធត្រង់តំបន់ចុងពោះវៀន។

    ៩. ប្រទាលកន្ទុយក្រពើ ៖ ការប្រើប្រាស់ប្រទាលកន្ទុយក្រពើជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយ ដើម្បីបំបាត់ការឈឺចាប់
    ហើម និងបញ្ឈប់ការហូរឈាម។ ការស្អំកន្លែងទទួលផលប៉ះពាល់ជាមួយនឹងប្រទាលកន្ទុយក្រពើ គឺមានប្រសិទ្ធភាពខ្ពស់បំផុត។ អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងត្រូវមូលរុំស្បៃ ឬបង់សម្រាប់រុំរបួសស្អាតមួយឲ្យបានពី ៣ ទៅ ៤​​​ ដង។ បន្ទាបមក ដាក់ត្រាំវាក្នុងទឹកប្រទាលកន្ទុយក្រពើ រួចសឹមយកបង់នេះទៅបិតថ្នមលើតំបន់ដែលទទួលរងផលប៉ះពាល់ និងប្រើក្រដាសភ្លីមកគ្របពីលើ។ ទុកបែបនេះសម្រាប់រយៈពេល ៣០ នាទី។

    ៨. ប្រើប្រាស់ខ្ទឹមស ៖ ខ្ទឹមសជួយកាត់បន្ថយដុំសាច់ឬសដូងបាត។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ ជាមួយខ្ទឹមសដែលចិញ្ជ្រាំម៉ត់ ២០ ក្រាម និងទឹកដោះគោស្រស់ ៥០ មីលីលីត្រ។ យកល្បាយនេះទៅដាំឲ្យពុះ ហើយកូររហូតទាល់តែប្រែជាល្បាយខាប់ៗក្រាស់។ លាបល្បាយនៅមុនពេលចូលគេង។ ឱសថបែបធម្មជាតិនេះអាចត្រូវបន្តប្រើបានរហូតដល់ជាសះស្បើយ។

    ៧. ពាក់ខោក្នុងដែលរលុងៗ ហើយធ្វើឡើងពីសំឡី (cotton) ៖ ប្រសិនបើអ្នកកំពុងកើតជំងឺឬសដូងបាត អ្នកត្រូវជ្រើសរើសសំលៀកបំពាក់ដែលផលិតពីសំឡីកប្បាស។ ខោក្នុង ឬខោទ្រនាប់ដែលធ្វើឡើងពីសំឡីកប្បាស (cotton) ជំរុញអោយមានចលនាខ្យល់ល្អដល់ស្បែក។ វាជាការសំខាន់ក្នុងការផ្លាស់ប្តូរខោទ្រនាប់របស់អ្នកជារៀងរាល់ថ្ងៃ។ ត្រូវចាំថាស្បែករបស់អ្នកក៏ត្រូវការដកដង្ហើមផងដែរ ដូច្នេះមិនគួរជ្រើសរើសស្លៀកសម្លៀកបំពាក់ណាដែលតឹង ឬរឹបខ្លាំងឡើយ។

    ៦. ទទួលទានអាហារជាតិសសៃឲ្យកាន់តែច្រើន ៖ ការទទួលទានអាហារ និងផ្លែឈើដែលសម្បូរទៅដោយជាតិសសៃ គឺផ្ដល់ផលល្អប្រសើរបំផុតដល់ដំណើរការនៃពោះវៀន។ ជាតិសសៃជួយបន្សាបកម្ចាត់ជាតិពុល ធ្វើអោយកម្រិតកូឡេស្តេរ៉ុលក្នុងឈាមមានភាពប្រក្រតី និងពង្រឹង peristalsis នៃពោះវៀនតូច។

    ៥. ហែលទឹក ដើរ និងរត់ ៖ ការអង្គុយតែមួយកន្លែងច្រើនពេក គឺជាកត្តាចម្បងមួយបណ្ដាលឲ្យកើតជំងឺឬសដូងបាត។ អ្នកជំងឺជាច្រើនយល់ច្រឡំថា នៅពេលដែលកើតជំងឺនេះ គឺមិនអាចធ្វើលំហាត់ប្រាណបានទេ។ ការពិតទៅក្នុងកំឡុងពេលនៃព្យាបាល វាមិនត្រឹមតែអាចប៉ុណ្ណោះទេ ប៉ុន្តែវាចំបាច់ណាស់ដែលរាងកាយត្រូវមានសកម្មភាព និងធ្វើលំហាត់ប្រាណ។ រឿងចម្បងដែលត្រូវចាំទុកក្នុងចិត្ត គឺការជ្រើសរើសប្រភេទនៃលំហាត់ប្រាណឲ្យបានត្រឹមត្រូវ។ ប្រសិនបើវេជ្ជបណ្ឌិតរបស់អ្នកមិនបានចេញវេជ្ជបញ្ជាអោយត្រូវតែសំរាកនៅលើគ្រែទេនោះ ការដើរជិតៗ ឬការធ្វើលំហាត់ប្រាណបែបស្រាលៗនឹងមិនបង្កគ្រោះថ្នាក់ឡើយ។ ប៉ុន្តែប្រសិនបើ
    វេជ្ជបញ្ជាតម្រូវឲ្យអ្នកគេងសម្រាក ចូរសួរវេជ្ជបណ្ឌិតរបស់អ្នកថាតើមានលំហាត់ប្រាណប្រភេទណាមួយដែលអ្នកអាចធ្វើបាន ខណៈពេលគេងសម្រាកបែបនេះ។ ជាទូទៅសកម្មភាពដែលត្រូវបានណែនាំសម្រាប់អ្នកទទួលរងជំងឺឬសដូងបាតមានដូចជា ការដើរ រត់ ហែលទឹក និងជិះស្គី។

    ៤. ជៀសវាងពីការអង្គុយសន្ធឹងអានអ្វីមួយពេលចូលបង្គន់ ៖ ទោះបីជាវាហាក់ដូចជាមិនមានគ្រោះថ្នាក់ក៏ដោយ ក៏ការអង្គុយនៅលើបង្គន់យូរអាចនាំឲ្យរោគសញ្ញានៃជំងឺឬសដូងកាន់តែអាក្រក់ទៅៗ។ ប្រសិនបើអ្នកសន្ធឹងនៅពេលអង្គុយលើបង្គន់សម្ពាធក្នុងពោះកើនឡើងខ្ពស់ ខណៈនោះសរសៃឈាមចុងពោះវៀននឹងហើម។ អទម្លាបនៃដំណើរការនេះជាពិសេសប្រសិនបើម្ដងៗមានរយៈពេលយូរនោះ វាអាចបណ្ដាលឲ្យកើតមានការកកស្ទះសសៃឈាមវ៉ែន ឬការអភិវឌ្ឍទៅជាជំងឺឬសដូងបាត។

    ៣. ស្អំបែបត្រជាក់ ៖ ដើម្បីបង្កើតប្រដាប់ស្អំត្រជាក់ អ្វីដែលអ្នកត្រូវធ្វើ គឺដាក់បង់សម្រាប់រុំរបួសស្អាត ឬក្រដាសជូតមាត់ដែលរុំបត់ហើយចូលក្នុងទឹកត្រជាក់ រួចយកទៅបិតលើដុំពកឬសដូងបាតសម្រាប់រយៈពេល ២ ទៅ ៣ នាទី។ វិធីនេះជួយកាត់បន្ថយការឈឺចាប់ និងរលាក។

    ២. ទទួលទានទឹកឲ្យបានកាន់តែច្រើន ៖ ការទទួលទានទឹកមិនបានគ្រប់គ្រាន់ក្នុងមួយថ្ងៃៗ គឺជាមូលហេតុមួយបណ្ដាលឲ្យមានប៉ះពាល់ដល់ចរន្តឈាមរត់ និងការងាប់នៃកោសិកាដែលអាចនាំអោយកើតជំងឺឬសដូងបាត។ ឈាមនឹងប្រែជាខាប់ខ្លាំងនៅពេលរាងកាយខ្វះជាតិទឹក ហើយវាជាហេតុឈានដល់មានការធ្លាក់ចុះខ្សោយនៃចលនាឈាមរត់តាមរយៈប្រព័ន្ធសរសៃឈាមចុងពោះវៀនដែលជម្រុញឲ្យកើតមានជំងឺឬសដូងបាត។ ដូច្នេះវាពិតជាសំខាន់ណាស់ក្នុងការទទួលទានទឹកអោយបានគ្រប់គ្រាន់។

    ១. ងូតទឹកក្ដៅឧណ្ហៗជាមួយនឹងអំបិល ៖ អំបិលមានប្រសិទ្ធភាពបំបាត់ការឈឺចាប់ និងការរលាក។ អ្វីដែលអ្នកត្រូវធ្វើ គឺរំលាយអំបិលចំនួន ៥០០ ក្រាម ក្នុងទឹកដាំពុះចំនួន ២ ឬ ៣លីត្រ។ ត្រូវប្រាកដថាទឹកចុះត្រជាក់មកក្ដៅឧណ្ហអាចងូតបានសិន សឹមចាប់ផ្ដើម
    ងូតជៀសវាងការរលាក៕

    អត្ថបទ ៖ Bee

    ប្រភព ៖ Brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay