ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មុខសញ្ញាក្រុមវាយប្លន់យកម៉ូតូ និងប្រើប្រាស់ស្លាកលេខក្លែងក្លាយ ចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចក្របួចបានទាំងសំបុក

    BY Khmernote Media March 3, 2020
    មុខសញ្ញាក្រុមវាយប្លន់យកម៉ូតូ និងប្រើប្រាស់ស្លាកលេខក្លែងក្លាយ ចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចក្របួចបានទាំងសំបុក

    ខេត្តកណ្ដាល ៖ មុខសញ្ញាក្រុមវាយប្លន់យកម៉ូតូ និងប្រើប្រាស់ស្លាកលេខក្លែងក្លាយ ចំនួន៥នាក់ ត្រូវបាន កម្លាំងនគរបាលស្រុក អង្គស្នួល ស្រាវជ្រាវក្របួចបានទាំងសំបុក និងមេក្លោង ដែលជាអ្នកបើករថយន្ត បញ្ជាពីក្រោយ យកទៅធ្វើការសាកសួរនិងកសាងសុំណំរឿងតាមនិតីវិធី។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០១:២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែមិនា ឆ្នាំ២០២០នេះ នៅចំណុចភូមិត្រពាំងថ្ម ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

    ជនរងគ្រោះ០៣នាក់ មានដូចជា ១.ឈ្មោះវ័ន ដេវីត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ នៅភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (ម្ចាស់ម៉ូតូ016ឈ្មោះ ធីម ឌឿន អ្នកខ្ចីជិះ) ។ ២.ឈ្មោះ ងិន ខេមរា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល(របួស)។ ៣.ឈ្មោះ ឃុន ពិសី ភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ នៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល(របួស)។

    ជនសង្ស័យ០៦នាក់ មានឈ្មោះដូចជា ១.ឈ្មោះ ហួ សីហា ភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរចាក់សាក់និងកាត់សក់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួលខេត្តកណ្តាល(មេក្លោង)។ ២.ឈ្មោះ រុន វិរះ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរមុខរបរ ជាងកាត់សក់ នៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ៣.ឈ្មោះខាន់ សំណាង ភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែកនៅភូមិអង្គស្នួលទី៣ ឃុំពើកស្រុកអង្គស្នួល ខេត្តកណ្តាល។ ៤.ឈ្មោះ សេង សុបញ្ញា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតនៅភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ៥.ឈ្មោះ លន ឆៃយុត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ ៦.ឈ្មោះ សាត ប្រុសពៅ ហៅកុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ នៅភូមិព្រៃមាន ឃុំព្រៃពួចស្រុកអង្គស្នួលខេត្តកណ្តាល (គេចខ្លួន)។

    វត្ថុតាងចាប់យក៖ ១.រថយន្តម៉ាព្រូស (TOYOYA PRIUS) ពណ៌មាស ពាក់ស្លាកលេខភ្នំពេញ 2T-7406 ក្បាលរថយន្តបិតស្កុតខ្មៅ។ ២.ម៉ូតូម៉ាកនិច2(019) ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1AS-4762 លេខតួ750356 លេខម៉ាស៊ីន750155 (ជារបស់ជនសង្ស័យ) ។ ៣.ម៉ូតូម៉ាកសង់ 016 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1FU-2304 លេខតួនិងលេខម៉ាស៊ីន 9558694 (ជារបស់ជនរងគ្រោះឈ្មោះវ័ន្តដេវីត) ។ ៤.ម៉ូតូម៉ាកសង់017ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1GD-3357លេខតួនិងលេខម៉ាស៊ីន9651200(ជារបស់ជនរងគ្រោះឈ្មោះងិនខេមរា)។

    ជនរងគ្រោះរលាត់ដៃជើង និងម៉ូតូបែកក្បាលខាងមុខ ។ សភាពនៃរឿងហេតុនៅមុនពេលកើតហេតុជនរងគ្រោះបានចេញពីក្លឹបរាំរស្មីពេជ្រនិល ពេលចេញទៅបានជួប និងជនសង្ស័យពេលនោះ ជនសង្ស័យបានធ្វើសកម្មភាព វាយយកម៉ូតូដោយគៀរផ្តួលជនរងគ្រោះបណ្តាលឲ្យរលាតដៃជើងហើយបានដេញតាមបន្ត តែយកម៉ូតូមិនបាន ទើបវាយម៉ូតូបណ្តាលបែកក្បាំង និងបែកក្បាលម៉ូតូ។

    ចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះខាន់ សំណាង បានសារភាពថាខ្លួននិងបក្ខពួកបានយកដែកទីបវាយលើម៉ូតូ ឈ្មោះ សាត ប្រុសពៅ ហៅកុង ភេទប្រុស ជាអ្នកយកដីខ្សាច់ ដាក់ចូលក្នុងបេនសាំង ឯមេឈ្មោះហួត សីហា ជាអ្នកបើករថយន្តបញ្ជា។ ការបំភ្លឺរបស់សាក្សីឈ្មោះផាត់ សូណាន់ហៅគីគូ ភេទប្រុស អាយុ២៤ឆ្នាំ បានបំភ្លឺថា ខ្លួនដេកម៉ោង ១២យប់ មិនទាន់ឃើញ ១.ឈ្មោះរុនវិរះ ២.ឈ្មោះ ខាន់ សំណាង, ៣ .ឈ្មោះ សេង បញ្ញា, ៤.ឈ្មោះ លន់ ឆៃយុត នេះចូលដេកទេ លុះដល់ម៉ោងជិត៣ភ្លឺទើបឃើញចូលដេក។

    តាមការបំភ្លឺរបស់សាក្សីឈ្មោះ ឡុង ជឹម ភេទប្រុស អាយុ៧៤ឆ្នាំ មុខរបរកសិករបានបំភ្លឺថា ខ្លនដេកមិនលក់ ស្រាប់តែឃើញម៉ូតូ០៤គ្រឿង បើកយ៉ាងលឿន ទៅទិសខាងកើតភូមិត្រពាំងថ្មហើយឮសម្លេងស្រែកឲ្យជួយ និងឮសម្លេងផ្ទុះអាវុធ ២គ្រាប់ ទើបខ្លួនហៅអ្នកភូមិដើរទៅមើលឃើញម៉ូតូ០១គ្រឿងប្រឡាក់សុទ្ធតែដីខ្សាច់ និងឃើញម៉ូតូត្រូវគេវាយបែកក្បាំង និងបែកក្បាលម៉ូតូ ហើយខ្លួនឃើញសោរម៉ូតូ ក៏យកទៅឲ្យប្រធានភូមិ ។ បច្ចុប្បន្នក្រោយពេលកើតហេតុ ករណីនេះសមត្ថកិច្ច កំពុងបន្តចាត់ការតាមនីតិវិធី ៕

    អត្ថបទកែសម្រួលដោយ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay