ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បកស្រាយទាក់ទិនករណីជនបរទេស ដែលបានដួលស្លាប់នៅក្នុងទឹកដីខណ្ឌសែនសុខ

    BY Khmernote Media March 3, 2020
    អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បកស្រាយទាក់ទិនករណីជនបរទេស ដែលបានដួលស្លាប់នៅក្នុងទឹកដីខណ្ឌសែនសុខ

    អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការបកស្រាយបន្ទាប់ពីមានការបង្ហោះពីបណ្តាញហ្វេសប៊ុកផេក និងគណនីហ្វេសប៊ុកមួយចំនួន ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត ទាក់ទិនទៅនឹងជនបរទេសដែលបានដួលស្លាប់នៅក្នុងទឹកដីខណ្ឌសែនសុខ ។

    អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបកស្រាយថា នៅថ្ងៃទី០២-០៣-២០២០ វេលាម៉ោង ០៥ និង៣០នាទី មានករណីជនជាតិបង់ក្លាដេស ដេកស្លាប់ កើតឡើង នៅចំណុចក្នុងផ្ទះកម្មករ សំណង់ការដ្ឋានក្រុមហ៊ុនប៊ូយ៉ុង ផ្លូវសហពន្ធ័រុស្ស៊ី ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ សពឈ្មោះ ALOM JAHANGIR ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិបង់ក្លាដេស មុខរបរកម្មករសំណង់ ស្នាក់នៅចំណុចកើតហេតុខាងលើ កាន់លិខិតឆ្លងដែនលេខ BX0979936 ។​ តាមការត្រួតពិនិត្យ របស់លោកវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វេីការសន្និដ្ឋានថា សពបានស្លាប់ដោយការ គាំងបេះដូង ។ បច្ចុប្បន្ន សពត្រូវបានតម្កល់ទុកនៅវត្តទឹកថ្លា៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay