ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកអភិបាលក្រុង ចុះពិនិត្យមើលស្ថានភាពផ្ទាល់ផ្សារស្ទឹងមានជ័យចាស់ ដែលមានលក្ខណៈចាស់ទ្រុឌទ្រោមខ្លាំង ដើម្បីជួសជុលឡើងវិញ

    BY Khmernote Media March 3, 2020
    លោកអភិបាលក្រុង ចុះពិនិត្យមើលស្ថានភាពផ្ទាល់ផ្សារស្ទឹងមានជ័យចាស់ ដែលមានលក្ខណៈចាស់ទ្រុឌទ្រោមខ្លាំង ដើម្បីជួសជុលឡើងវិញ

    ភ្នំពេញ ៖ ដោយសារស្ថានភាពផ្សារស្ទឹងមានជ័យចាស់ ដែលមានទីតាំងស្ថិតនៅចំណុចផ្សារស្ទឹងមានជ័យ ផ្លូវមុនីរ៉េត (ផ្លូវ២១៧) ក្រុមទី២ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ដែលគេដឹងថា បានសង់ឡើងតាំងពីទសវត្សរ៍ទី៦០ ដោយធ្វើអំពីឈើប្រក់ក្បឿង មកដល់ពេលនេះ មានលក្ខណៈចាស់ទ្រុឌទ្រោមយ៉ាងខ្លាំងទៅហើយ ដែលនឹងអាចបង្កឲ្យមានគ្រោះថ្នាក់ដល់បងប្អូនអាជីវករ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលចូលទៅទិញអីវ៉ាន់នៅក្នុងផ្សារនេះ បន្ទាប់ពីរដ្ឋបាលខណ្ឌមានជ័យ ស្នើសុំមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធ្វើការជួសជុលឡើងវិញ ទើបនៅព្រឹកថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២០នេះ អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌមានជ័យ មានលោក ពេជ្រ កែវមុនី ជាអភិបាលខណ្ឌ បានចុះពិនិត្យមើលស្ថានភាពផ្ទាល់ក្នុងទីតាំងស្ទឹងមានជ័យចាស់នេះ ដើម្បីធ្វើការជួសជុលផ្សារនេះឡើងវិញ។

    ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញដែលជាម៉ែ ជាឪរបស់បងប្អូនប្រជាពលរដ្ឋតែងបានគិតគូរយ៉ាងខ្លាំង អំពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ ជាក់ស្ដែងនៅពេលនេះ ផ្សារស្ទឹងមានជ័យចាស់ ដែលបានកសាងឡើង តាំងពីទសវត្សរ៍ទី៦០មកនោះ ឃើញថាមានសភាពចាស់ទ្រុឌទ្រោម ហើយវានឹងអាច បង្កគ្រោះថ្នាក់ ដល់បងប្អូនអាជីវករនិងប្រជាពលរដ្ឋ ខណៈដែលមានភ្លៀងឬខ្យល់កន្ត្រាក់ម្តងៗ ។ ដូច្នេះទេ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងធ្វើការជួសជុលផ្សារនេះឲ្យបានល្អប្រសើរឡើងវិញ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា គម្រោងនេះ បើបងប្អូនអាជីវករ មានការជំទាស់មិនឲ្យធ្វើការជួសជុលឡើងវិញទេ អាជ្ញាធរក៏មិនធ្វើការជួសជុលវិញដែរ ។ តែបើមានប្រជាពលរដ្ឋអាជីវករមានការគាំទ្រច្រើន លើសពីអ្នកមិនគាំទ្រ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការជួសជុលអោយបានល្អប្រសើរ ដោយរក្សានូវលំនាំដើមទាំងស្រុង។

    គួរបញ្ជាក់ផងដែរថា ផ្សារស្ទឹងមានជ័យចាស់តាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ផ្សារនេះបានកសាងឡើងក្នុងឆ្នាំ១៩៦៤ ដោយធ្វើអំពីឈើប្រក់ក្បឿង ដែលមានទំហំ ១៣ម៉ែត្រ x ១៨ម៉ែត្រ។ ប៉ុន្តែបើគិតមកដល់ពេលនេះ ដោយសារសត្វល្អិត ដូចជាកណ្តៀរ ខ្មូតជាដើមចូលស៊ី និងដោយសារមានអាយុកាលយូរហើយនោះ បានធ្វើអោយតួផ្សារ មានលក្ខណៈពុកផុយ ទើបរដ្ឋបាលខណ្ឌមានជ័យ ស្នើសុំមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធ្វើការជួសជុលឡើងវិញ ព្រោះខ្លាចមានគ្រោះថ្នាក់ដោយយថហេតុដល់បងប្អូនប្រជាពលរដ្ឋនិងអាជីវករ។

    ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថាដោយពិនិត្យមើលឃើញ ពីសភាពដំបូល និងសំណង់តូបមួយចំនួនធំ មានសភាពច្បាស់ទ្រុឌទ្រោម ដែលខ្លាចមានបញ្ហាហានិភ័យកើតឡើងជាយថាហេតុ គ្រោះថ្នាក់ទៅលើប្រជាពលរដ្ឋ ដែលមកផ្សារនេះ ទើបឯកឧត្តម ដឹកនាំមន្ត្រីជំនាញ ចុះមកធ្វើការសិក្សា និងស្រង់មតិពីប្រជាពលរដ្ឋ ដើម្បីរៀបគម្រោងក្នុងការជុសជុលឡើងវិញ ៕

    ឯកឧត្តម បានធ្វេីការណែនាំអោយ អាជីក ប្រជាពលរដ្ឋ កុំអោយមានការយល់ច្រលំ ក្នុងការត្រួតពិនិត្យនេះ មិនមែនដេីម្បីយកផ្សារទៅវិនិយោគលេីអ្វីផ្សេង នោះទេ គឺការចុះត្រួតពិនិត្យនេះ ដេីម្បីត្រួតពិនិត្យ និងវាយតម្លៃ ក្នុងការរៀបចំការជុសជុលឡេីងវិញ ជូនដល់ប្រជាពលរដ្ឋដែលជាអាជីវករ អោយលក់ដូរដំណេីរការជាធម្មតា ចៀសវាងមានបញ្ហាអ្វីកេីតឡេីងជាយថាហេតុ ទៅលេីអាជីវករ ក៏ដូចជាអតិថិជន ចំណែកថ្លៃចំណាយលើការជួសជុស ជាថវិការបស់សាលារាជធានីភ្នំពេញ ពុំមានប៉ះពាល់ថវិកាបងប្អូនអាជីវករទេ។ បន្ទាប់មកឯកឧត្តមអភិបាល បានអញ្ជើញ មកសំណេះសំណាល និងសួរសខទុក្ខ ក្រុមប្រឹក្សា សង្កាត់ មន្រ្តី បុគ្គលិក សង្កាត់ស្ទឹងមានជ័យទី១ ផងដែរ ៕

    អត្ថបទនិងរូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay