របៀបរៀបចំសម្លៀកបំពាក់ ដើម្បីរក្សាកន្លែងទំនេរនៅក្នុងវ៉ាលី
នារីៗដែលចូលចិត្តធ្វើដំនើរឆ្ងាយប្រាកដជាមានការធុញជាមួយនឹងការរៀបចំឥវ៉ាន់ដោយសារតែមានសំភារៈតូចតាចជាច្រើនដែលត្រូវរៀបចំ ដែលធ្វើឲ្យកាបូបពេញពិបាករកកន្លែងដាក់ ដូចនេះទាមទារឲ្យផ្លាស់ប្ដូរកាបូបណាដែលធំ។ ដូចនេះអ្នកអស់បារម្ភទៀតហើយជាមួយនឹងល្បិចនៃការរៀបចំទាំងនេះ៖
១. ការរៀបបត់ខោខូវប៊យ៖ អ្នកគ្រាន់តែបត់ត្រង់ចង្កេះខោបន្ដិច បន្ទាប់មកអ្នករមូលពីជើងខោឡើងមកខាងលើហើយយកចង្កេះខោដែលយើងបត់នោះមកពន្លាតមកវិញជាការស្រេច។

២. ស្រោមជើងក៏ត្រូវបត់ដូចគ្នាទៅនឹងខោខូវប៊យដែរ

៣. ស្រោមជើងដែលអ្នករមូលរួចហើយ អ្នកគួរតែយកដាក់ក្នុងស្បែកជើងដើម្បីរក្សាspaceឲ្យទូលាយក្នុងវ៉ាលីរបស់អ្នក។

៤. យកស្បែកជើងរបស់អ្នកលាក់ទុកនៅក្នុងមួកការពារទឹកកុំឲ្យសក់សើម ដើម្បីរក្សាកន្លែងនិងការពារមិនធ្វើឲ្យប្រលាក់សំភារៈផ្សេងៗ

៥. របៀបបត់អាវយ៉ាងណាសន្សំកន្លែងបានច្រើន

៦. យក់សាប៊ូរបស់អ្នកដាក់ចូលនៅក្នុងដបតូចៗដើម្បីកុំឲ្យស៊ីកន្លែងច្រើនពេក បន្ទាប់មកអ្នកគួរតែយកថង់ផ្លាស្ទិកមកដាក់ពីលើគំរប់ដបការពារកុំឲ្យវាហារមកប្រលាក់ខោអាវរបស់អ្នក

៧. យកប្រអប់ដាក់ថ្នាំមកដាក់គ្រឿងអលង្កាដើម្បីរក្សាspace និងការពារកុំឲ្យគ្រឿងរបស់អ្នករញ៉េរញ៉ៃ៕


អត្ថបទ៖ Sai
ប្រភព៖mthai