ពូកែមែន! រំដួលលិចទឹក បង្ហាញស្នាដៃ ឈុតរំដួលសហ័សសម័យ ដើម្បីអបអរសាទរ ទិវាវប្បធម៌ជាតិនៃកម្ពុជា ឆ្នាំ២០២០
- March 3, 2020
រំដួលលិចទឹក ជាអ្នកច្នៃម៉ូត ដ៏ល្បីល្បាញ និងត្រូវមហាជនទទួលនូវស្នាដៃរបស់សិល្បកររូបនេះ ដែលតែងតែបង្ហាញនូវភាពច្នៃប្រឌិត តែនៅតែរក្សាទម្រង់តាមបែបខ្មែរ មហាជនពិតជាស្គាល់ច្បាស់ និងទទួលស្គាល់នូវភាពប៉ិនប្រសប់របស់ រំដួលលិចទឹក។ យ៉ាងណាមិញថ្មីៗនេះដួលលិចទឹក បានបង្ហាញនូវឈុតដែលខ្លួនបានច្នៃ បុប្ផានៃជាតិ ពោលគឺ ផ្ការំដួល ចំនួន១គីឡូ យកមកកែច្នៃក្លាយជាឈុត រំដួលសហ័សសម័យ។

ដោយរំដួលលិចទឹក បានសរសេររៀបរាប់ថា៖ “ឈុតរំដួលសហ័សសម័យ អបអរសាទរ ទិវាវប្បធម៌ជាតិនៃកម្ពុជា ឆ្នាំ២០២០ រំដួលចា៎ មិនមែនដួលរំទេណា ជាដំបូង នាងខ្ញុំសុំលេីកដៃសួរទៅបងៗ ខាងម្កុដយេីង ជួយប្រាប់តិចមកថា ម្កុដនេះម៉ូតក្នុងសម័យណា ហេីយមិនដឹងខុសត្រូវទេបងប្អូនអេីយ។ តាមពិតឆ្លងកាត់ខេត្តទេ តែនឹកឃេីញថាកុំអោយខាត ម្យ៉ាងទេីបដល់រដូវផ្កាផង គ្មានអោយរំលងទេ កាច់ច្នៃ ចាក់ដោតលិច កេីត ចេញបានមួយឈុតគ្រាន់កំដរចក្ខុបងប្អូនកំសាន្តផ្អេីលទាំងយប់លេង មួយវិញទៀត ក៏បានជួយទិញផ្កាបងប្អូនសៀមរាបយេីងដែរអីចឹងទៅ។
សែនស្រលាញ់បងប្អូនអេីយ ពេញបេះដូង អស់ផ្កាមួយគីឡូចា៎ ដូរយកក្បាច់នាងរំដួលហ្នឹង គិតជាលុយជាតិយេីងគឺ៨មុឺនរៀលចា៎។ ហាមបាញ់ថារំដួលស្វាពាក់ម្កុដណា ព្រោះថាគ្មានគ្រឿងជាប់មកគ្រប់គ្រាន់សោះ សំឡីក៏មិនបានយករោមក៏អត់ ម្សៅក៏គ្មាន ឆ្លៀតបានក្រហមបរបេរតិចប៉ុណ្ណឹង កុំអីមិនបាច់មេីល អរគុណប្អូនៗបានជួយ ច្នៃ Chankesey Ke Bong Sam Visal អរគុណ Bong Sam សំរាប់ការថតរូបដ៏ស្រស់ស្អាតនេះ”៕






- Share This Post:






