ឱកាសល្អ! ស្ថាប័នរដ្ឋចំនួន៦កន្លែង ប្រកាសប្រឡងប្រជែងជ្រើសរើសនិសិ្សត និងមន្ដ្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌឆ្នាំ២០២០
សេចក្តីជូនដំណឹង ស្ដីពីការប្រឡងប្រជែងជ្រើសរើសនិសិ្សត និងមន្ដ្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌសម្រាប់ផែនការក្របខណ្ឌឆ្នាំ២០២០។ ដោយ ក្រសួងចំនួន៦ ដូចខាងក្រោម៖
១- ក្រសួងមុខងារសាធារណៈ ចំនួន ០៨ កន្លែង
២- ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច ចំនួន ០៥ កន្លែង
៣- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន ១៣៣ កន្លែង
៤- ក្រសួងពាណិជ្ជកម្ម ចំនួន ៣៦ កន្លែង
៥- ក្រសួងធនធានទឹកនិងឧតុនិយម ចំនួន ២៨ កន្លែង
៦- រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ចំនួន ១២ កន្លែង
កាលបរិច្ឆេទលក់ និងទទួលពាក្យសុំចុះឈ្មោះប្រឡង ចាប់ពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០រៀងរាល់ម៉ោងធ្វើការ។ បេក្ខជនដែលសុំសិទ្ធិប្រឡងនៅក្រសួងមុខងារសាធារណៈ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច ក្រសួងពាណិជ្ជកម្ម ក្រសួងធនធានទឹកនិងឧតុនិយម និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ត្រូវមកទទួលពាក្យនៅនាយកដ្ឋានគ្រប់គ្រងក្របខ័ណ្ឌ នៃក្រសួងមុខងារសាធារណៈ (អគារបែរមុខទៅលិច ជាន់ផ្ទាល់ដី បន្ទាប់ A05) ។
បេក្ខជនដែលសុំសិទ្ធិប្រឡងនៅក្រសួងពាណិជ្ជកម្ម ត្រូវមកទទួលពាក្យ និងដាក់ពាក្យប្រឡងនៅនាយកដ្ឋានបុគ្គលិក ក្រសួងពាណិជ្ជកម្ម ។ បេក្ខជនដែលសុំសិទ្ធិប្រឡងនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវមកទទួលពាក្យ និងដាក់ពាក្យប្រឡងនៅនាយកដ្ឋានបុគ្គលិកនិថអភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។
សម្រាប់ព័ត៌មានបន្ថែម៖ សូមទំនាក់ទំនង តំណាងក្រសួង ស្ថាប័ន ដូចខាងក្រោម៖
១. ក្រសួងមុខងារសាធារណៈ ទូរស័ព្ទលេខ ០១២ ៣៥១ ១១៤ /០១៧ ៦៥១ ៣២៣/០១២ ៣៣១ ០០៧/០៨៩ ៩៧៨ ៦៧៨/០១២ ៣០៥ ៥៣០/ ០១៧ ៩០០ ១២៩/ ០១២ ៧៩១ ៨៩១/ ០៧៨ ៧៧៧ ៩០៧
២. ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ទូរស័ព្ទលេខ ០១២ ៧២៧ ៦៦៤/០១២ ៩១២ ៧២៦/០១២ ២៦០ ៨០១/០១២ ៥៣៧ ៣៣៧
៣. ក្រសួងពាណិជ្ជកម្ម ទូរស័ព្ទលេខ ០៧៧ ៧៩៧ ៥៧៦/០៧០ ៧២៦ ៣៤៥/០១២ ៦៤៤ ២៩៩/ ០១០ ៦៤៤ ២៩៩៕








