ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មគ្គុទេសក៍ទេសចរណ៍ភាសាចិន ក្រុងសៀមរាបប្រមាណ៣០០នាក់ ដង្ហែក្បួននៅប្រាសាទអង្គរ ដើម្បីចូលរួមលើកទឹកចិត្តគាំទ្រប្រយុទ្ធប្រឆាំងជំងឺ COVID-19 នៅចិន

    BY Khmernote Media March 4, 2020
    មគ្គុទេសក៍ទេសចរណ៍ភាសាចិន ក្រុងសៀមរាបប្រមាណ៣០០នាក់ ដង្ហែក្បួននៅប្រាសាទអង្គរ ដើម្បីចូលរួមលើកទឹកចិត្តគាំទ្រប្រយុទ្ធប្រឆាំងជំងឺ COVID-19 នៅចិន

    សៀមរាប៖ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះមគ្គុទេសក៍ទេសចរណ៍ភាសាចិន ក្រុងសៀមរាបប្រមាណ៣០០នាក់ ដង្ហែក្បួននៅប្រាសាទអង្គរ ដើម្បីចូលរួមលើកទឹកចិត្តគាំទ្រប្រយុទ្ធប្រឆាំងជំងឺ COVID-19 និងបញ្ជាក់ពីមិត្តភាពជាយូរអង្វែងរវាងកម្ពុជា-ចិនដែលតែងតែជួយគ្នាទៅវិញទៅមក ពិសេសក្នុងគ្រាមានទុក្ខលំបាក។

    នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Sun Ge បានសរសេររៀបរាប់ថា៖ “ថ្ងៃនេះមគ្គុទេសក៍ទេសចរណ៍ភាសាចិនក្រុងសៀមរាបប្រមាណ៣០០នាក់ ចូលរួមដង្ហែក្បួននៅប្រាសាទអង្គរដើម្បីចូលរួមផ្សព្វផ្សាយក៏ដូចជាការលើកទឹកចិត្ត បញ្ជាក់ពីមិត្តភាពជាយូរអង្វែងរវាងកម្ពុជា-ចិនដែលតែងតែជួយគ្នាទៅវិញទៅមក ពិសេសក្នុងគ្រាមានទុក្ខលំបាក។ ហើយរំពឹងថារដ្ឋាភិបាល និង ប្រជាជនចិន នឹងយកឈ្នះលើជំងឺកូរ៉ូណា (Covid-19) ក្នុងពេលដ៍ខ្លីខាងមុខ។ អង្គរស្វាគមន៍អ្នក! កម្ពុជាស្វាគមន៍៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay