ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចុះបិទផ្សារទំនើបរបស់ជនជាតិចិនមួយកន្លែងក្នុងក្រុងសៀមរាប ក្រោយលក់ផលិតផលហួស​ដឺឡេមធ្យម ងំវាយលេខកាលបរិច្ឆេទប្រើប្រាស់ថ្មីទៀត

    BY Khmernote Media March 5, 2020
    ចុះបិទផ្សារទំនើបរបស់ជនជាតិចិនមួយកន្លែងក្នុងក្រុងសៀមរាប ក្រោយលក់ផលិតផលហួស​ដឺឡេមធ្យម ងំវាយលេខកាលបរិច្ឆេទប្រើប្រាស់ថ្មីទៀត

    កម្លាំងចម្រុះចុះបង្ក្រាបទីតាំងផ្សារទំនើបរបស់ជនជាតិចិនមួយកន្លែង ស្ថិតនៅភូមិសាស្ត្រ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ កាលពីថ្ងៃទី០២ និងទី០៣ ខែមីនា ឆ្នាំ២០២០ អនុវត្តតាមការណែនាំរបស់ឯកឧត្តម ទៀ សីហា តក្រោមការសម្របសម្រួលដោយផ្ទាល់ពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តសៀមរាប និងស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយមន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបទីតាំងផ្សារទំនើបរបស់ជនជាតិចិនមួយកន្លែង ស្ថិតនៅភូមិសាស្ត្រ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

    ការចុះទីតាំងបង្ក្រាបនេះ ដោយសារតែលក់ផលិតផលគ្រឿងឧបភោគ បរិភោគ ខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងកោសលុបកាលបរិច្ឆេទប្រើប្រាស់ចាស់ រួចវាយលេខកាលបរិច្ឆេទប្រើប្រាស់ថ្មី ដែលអាចធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកបរិភោគ។ ក្នុងកិច្ចប្រតិបត្តការនោះសមត្ថកិច្ចចម្រុះ បានធ្វើការត្រួតពិនិត្យ និងឆែកឆេរជាក់ស្តែងរកឃើញវត្ថុតាងមានដូចខាងក្រោម៖

    – ចាប់ដកហូតផលិតផលខូចគុណភាពចំនួន 145មុខ = 896គីឡូក្រាម។
    – ម៉ាស៊ីនវាយប្តូរលេខកាលបរិច្ឆេទចំនួន 02គ្រឿង (ខូច 01គ្រឿង)។
    -​ Computerចំនួន 01គ្រឿង។
    – Hard Disk កាំមេរ៉ាសុវត្ថិភាពចំនួន 01គ្រឿង។
    – ឃាត់ខ្លួនជនជាតិចិនចំនួន 03នាក់ យកមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ចាត់ការទៅតាមនីតិវិធីច្បាប់។
    – បានធ្វើកំណត់ហេតុបិទទីតាំងអាជីវកម្មជាបណ្តោះអាសន្ន។

    ទន្ទឹមនឹងនេះ កាលពីថ្ងៃទ០៤ ខែមីនា ឆ្នាំ២០២០ កំលាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបញ្ជូនជនសង្ស័យជាជនជាតិចំនួន ៣នាក់ ទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

    ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

    Share This Post:
    MPO4D jitutoto mpo4d Mpoplay