អន្តរជាតិ
អាថ៌កំបាំងងាយៗដើម្បីបិទបាំងភាពខ្មៅនៅក្រោមភ្នែកជាមួយនឹងLipstick
BY Khmernote Media
April 19, 2018
នារីៗមានការព្រួយបារម្ភជាខ្លាំងជាមួយនឹងបញ្ហាខ្មៅនៅក្រោមភ្នែកដែលធ្វើឲ្យពិបាកក្នុងការតុបតែងមុខយ៉ាងណាក៏មិនស្អាត ហើយខំយកម៉្សៅដើម្បីមកបិទបាំងកន្លែងខ្មៅនោះជាច្រើនជាន់។ ដោយយើងដឹងហើយថាបញ្ហាខ្មៅនៅក្រោមភ្នែកគឺបណ្ដាលមកពីអ្នកសម្រាកមិនគ្រប់គ្រាន់់ រឺក៏មានបញ្ហាស្បែកខ្មៅក្រោមភ្នែកនេះ ហើយទោះបីជាអ្នកប្រើប្រាស់ក្រែម រឺបិទជាមួយនឹងត្រសក់យ៉ាងណាក៏មិនបាត់មែនទេ។

ពេលនេះអ្នកឈប់បារម្ភទៀតទៅបើសិនជាអ្នកមានការណាត់ជួបសំខាន់ហើយចង់ដោះស្រាយបញ្ហាភ្នែកខ្មៅនេះភ្លាមៗ ដោយអ្នកគ្រាន់តែយកLipstick មកបិទបាំងនៅក្រោមភ្នែកជាការស្រេច យ៉ាងណាអ្នកគួរតែជ្រើសរើសយកLipstick ណាដែលមានពណ៌ក្រហម រឺពណ៌ទឹកក្រូចព្រោះថាវាអាចជួយបិទបាំងនៅក្រោមភ្នែករបស់អ្នកបានល្អ លើសពីនេះអ្នកគួរតែប្រើជាមួយនឹង Eyeliner បន្ថែមពីក្រោមភ្នែក បន្ដិចកាន់តែទទួលបាននូវភាពស្រស់ស្អាត៕


អត្ថបទ៖ Sai
ប្រភព៖mthai