ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោក ឃ្លាំង ហួត៖ ដំបូងសុំច្បាប់សាងសង់បើក ភោជនីយដ្ឋាន និងកន្លែងលាងឡានទេ ដល់ពេលសង់ហើយបើកហាងឡាក់គី មិនមានចំណតត្រឹមត្រូវ និងយកចិញ្ចើមរង្វង់មូលធ្វើចំណតធ្វើឲ្យកកស្ទះទៅវិញ

    BY Khmernote Media March 5, 2020
    លោក ឃ្លាំង ហួត៖ ដំបូងសុំច្បាប់សាងសង់បើក ភោជនីយដ្ឋាន និងកន្លែងលាងឡានទេ ដល់ពេលសង់ហើយបើកហាងឡាក់គី មិនមានចំណតត្រឹមត្រូវ និងយកចិញ្ចើមរង្វង់មូលធ្វើចំណតធ្វើឲ្យកកស្ទះទៅវិញ

    កាលពីថ្មីៗនេះ លិខិតចេញដោយរដ្ឋបាលខណ្ឌជ្រោយចង្វារ បានតម្រូវអោយផ្សារទំនើបឡាក់គី សាខាជ្រោយចង្វារ ធ្វើការរុះរើ និងរកទីតាំងថ្មី ព្រោះតែទីតាំងបច្ចុប្បន្នមិនសមស្របក្នុងការបើកអាជីវកម្មផ្សារទំនើបឡើយ ដោយសារទីតាំងមានលក្ខណៈតូចចង្អៀត មិនមានចំណតគ្រប់គ្រាន់ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ បង្កឱ្យមានការកកស្ទះចរាចរណ៍នៅរង្វង់មូល ព្រហ្មបាយ័ន។

    ជុំវិញបញ្ហានេះ លោក ឃ្លាំង ហួត អភិបាល ខណ្ឌជ្រោយចង្វារ បានធ្វើការបញ្ជាក់បន្ថែមនៅលើបណ្តាញសង្គមហ្វេសប៊ុកថា  “សុំច្បាប់សាងសង់បើក ភោជនីយដ្ឋាន និងលាងរថយន្ដ ពេលសង់ហើយបើកហាងឡាក់គី ដែលមិនមានចំណតរថយន្តត្រឹមត្រូវ ដោយយកចិញ្ចើមរង្វង់មូលធ្វើចំណតធ្វើអោយកកស្ទះ រង្វង់មូលព្រហ្មមុខបួនមានតួនាទីសំខាន់សំរាប់លំហូរយានយន្តគ្រប់ប្រភេទចូលមកខណ្ឌជ្រោយចង្វារ ដូច្នេះសុំការយោគយល់ដល់ម្ចាស់ហាងឡាក់គីផង អរគុណដល់ក្រុមហ៊ុនឡាក់គី ដែលផ្ដល់ទំនុកចិត្តមករកទទួលទាននៅជ្រោយចង្វា ដោយបញ្ហាការកកស្ទះសូមមេត្តាយោគយល់រកទីតាំងសមស្របមិនប៉ះពាល់ការធ្វើដំណើររបស់ប្រជាជន ខ្ញុំត្រៀមខ្លួនសហការនិងជួយសំរួលជានិច្ច ។ អរគុណដល់ការរិះគន់ តែសុំមើលច្បាប់និងហេតុផលផង”៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay