ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គន្លឹះងាយៗក្នុងជ្រើសរើសលេងស្ទាយសម្លៀកបំពាក់ដែលជួយធ្វើឲ្យអ្នកមើលទៅស្គមស្អាតជាងមុន

    BY Khmernote Media April 19, 2018
    គន្លឹះងាយៗក្នុងជ្រើសរើសលេងស្ទាយសម្លៀកបំពាក់ដែលជួយធ្វើឲ្យអ្នកមើលទៅស្គមស្អាតជាងមុន

    ក្រោយពីការហាត់ប្រាណ និងជ្រើសរើសរបបអាហារបានត្រឹមត្រូវ ការលេងស្ទាយសម្លៀកបំពាក់ក៏អាចជួយឲ្យរូបរាងរបស់អ្នកមើលទៅស្លីមជាមុនបានដែរ។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីរបៀបងាយៗក្នុងការលេងស្ទាយ ឬជ្រើសរើសសម្លៀកបំពាក់បែបណាទើបអាចធ្វើឲ្យមើលទៅឃើញរូបរាងស្លីមសមស្អាត ៖

    ១. កុំស្លៀកសម្លៀកបំពាក់ដែលរលុងៗ ៖ នារីភាគច្រើនយល់ថា សម្លៀកបំពាក់ដែលរលុងៗធំជាងខ្លួននឹងជួយបិតបាំងមាឌ ឬរូបរាងធាត់របស់ពួកគេ។ ប៉ុន្តែទោះជាយ៉ាងណា គំនិតនេះ គឺមិនត្រឹមត្រូវសោះឡើយ ដោយសម្លៀកបំពាក់ប៉ោងៗរលុងមានតែធ្វើឲ្យរូបរាងពួកគេមើលទៅធំជាងមុនប៉ុណ្ណោះ។ នោះហើយជាមូលហេតុដែលអ្នកគួរតែជ្រើសរើសអាវក្រៅខ្លីមួយជំនួសឲ្យអាវក្រៅធំវែង។ កុំក្លាយក្នុងការជ្រើសរើសសម្លៀកបំពាក់ដែលមានពណ៌ភ្លឺឆើត ក៏ព្រោះអ្វីដែលសំខាន់បំផុតនោះ គឺការកំណត់ថាតើពណ៌មួយណាដែលសាកសមជាមួយនឹងរូបរាងរបស់អ្នកបំផុត។

    ២. ជ្រើសរើសសម្លៀកបំពាក់ដែលមានពណ៌តែមួយបែប ៖ សម្លៀកបំពាក់បែបនេះក៏អាចធ្វើឲ្យអ្នកមើលទៅស្គមស្លីមជាងមុនបានដែរ។

    ៣. ជ្រើសរើសសាច់ក្រណាត់ និងការកាត់ដេរឲ្យបានត្រឹមត្រូវ​​​ ៖ ត្រូវយកចិត្តទុកដាក់បំផុតចំពោះគុណភាពនៃសាច់ក្រណាត់សម្លៀកបំពាក់របស់អ្នក។ សម្លៀកបំពាក់ដែលធ្វើឡើងពីសាច់ក្រណាត់ស្ដើង ហើយតឹងណែន រួមជាមួយទឹកដៃនៃការកាត់ដេរអន់នឹងបង្ហាញឲ្យឃើញតែពីភាពខ្វះខាត ឬគុណវិបិត្តនៃរូបរាងកាយរបស់អ្នកតែប៉ុណ្ណោះ។

    ៤. ប្រុងប្រយ័ត្នក្នុងការជ្រើសរើសសម្លៀកបំពាក់ផ្នែកខាងលើ និងខាងក្រោមជាគូគ្នា ៖ រូបភាពខាងឆ្វេងបង្ហាញឲ្យឃើញពីភាពឆ្គងមួយចំនួននៃការជ្រើសរើស។ ដំបូងនោះគឺថា ដោយសារតែសម្លៀកបំពាក់ផ្នែងខាងលើ និងខាងក្រោមមានភាពខុសគ្នា ហើយចែកដាច់ពីគ្នាខ្លាំងពេកដែលធ្វើឲ្យមើលទៅឃើញកាន់តែធំ។ ភាពធំសម្បើមនៃអាវចាក់ដែលបានជ្រើសយកមកពាក់បិតបាំងផ្នែកខាងលើនៃរាងកាយនឹងមិនធ្វើឲ្យអ្នកមើលទៅឆើតឆាយ ឬស្គមស្លីមឡើយ។ សម្លៀកបំពាក់ទាំងផ្នែកខាងលើ និងខាងក្រោមគួរតែមានពណ៌ដូចគ្នា។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកជ្រើសរើសស្លៀកពាក់សម្លៀកបំពាក់ដែលមានពណ៌ភ្លឺ អ្នកអាចបន្ថែមអាវក្រៅពណ៌ដិតបាន គ្រាន់តែកុំបិតឡេវអាវក្រៅឲ្យសោះ។

    ៥. កុំខ្លាចនឹងជ្រើសរើសសម្លៀកបំពាក់ម៉ូតឆ្នូតៗ ៖ ម៉ូតឆ្នូតៗដែលមាននៅលើសម្លៀកមិនថាផ្ដេក ឬបញ្ឈរទេ គឺសុទ្ធតែអាចជួយធ្វើឲ្យរូបរាងរបស់អ្នកមើលទៅស្លីមជាងមុនបាន។ ប៉ុន្តែកុំភ្លេចតម្រង់ខ្នងរបស់អ្នកឲ្យត្រង់រួមជាមួយនឹងឥរិយាបថពោរពេញដោយភាពជឿជាក់ឲ្យសោះ។

    ៦. ឈប់យួរ ឬកាន់របស់របរបន្ទាប់បន្សំរញ៉េរញ៉ៃ ៖ ក្នុងរូបភាពខាងឆ្វេងបង្ហាញពីការជ្រើសស្ទាយរួមគ្នាមួយរវាង “អាវយឺតពណ៌ដិត
    និងខោសាច់ក្រណាត់ពណ៌ភ្លឺ” ដោយសារតែពណ៌ខុសគ្នាខ្លាំងធ្វើឲ្យផ្នែកខាងលើនឹងខាងក្រោមមើលទៅចែកដាច់ពីគ្នាតែម្ដង។ បន្ថែមការយួរកាបូបធំឆ្នូតនោះទៀតកាន់តែធ្វើឲ្យមើលទៅមិនសម។ ប៉ុន្តែនៅពេលធ្វើការផ្លាស់ប្ដូរអាវយឺតផ្នែកខាងលើ និងដកកាបូបចេញ រូបភាពក៏ប្រែជាល្អប្រសើរជាងមុនឆ្ងាយ។

    ៧. ប្រុងប្រយ័ត្នចំពោះរូបភាព ឬអក្សរដែលមានលើសម្លៀកបំពាក់ ៖ កុំជ្រើសរើសនូវសម្លៀកបំពាក់ណាដែលមានរូបភាពធំរញ៉េរញៃពីលើ។

    ៨. ជ្រើសរើសសម្លៀកបំពាក់ដែលមាន-ក V ឬ ក-ស្រួច៕

    អត្ថបទ ៖ Bee

    ប្រភព :​​៖ Brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay