អន្តរជាតិ
មិនគួរអោយជឿ ! ទារកម្នាក់ចាប់កំណើត៤ឆ្នាំ បន្ទាប់ពីឪពុកម្តាយបង្កើតរបស់គេបានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍
BY Khmernote Media
April 19, 2018
ចិន ៖ ដោយសារតែបច្ចេកវិទ្យាទំនើបនើបខ្លាំងពេក វាបង្កើតអោយមានរឿងប្លែកមិនគួរអោយជឿជាច្រើនបានកើតឡើង តែទោះជាយ៉ាងណាវានៅតែជារឿងពិតដែលបានកើតឡើងមក។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលទារកម្នាក់បានកើតមកក្រោយឪពុកម្តាយរបស់គេស្លាប់អស់រយៈពេលជាង៤ឆ្នាំ។

តាមប្រភពដដែលបានអោយដឹងថាឪពុកម្តាយរបស់ក្មេងនេះបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយក្នុងខេត្ត Jiangsu នៅឆ្នាំ ២០១៣។ នៅមុនពេលពួកគេជួបនឹងគ្រោះថ្នាក់ចរាចរណ៍នេះ ពួកគេបានធ្វើការបង្កើតអំប្រ៊ីយ៉ុងនៅមន្ទីពេទ្យ Nanjing។ អំប្រ៊ីយ៉ុង ត្រូវបានគេចិញ្ចឹមទុករយៈរហូតដល់លោកតាលោកយាយរបស់គេរកបាន ស្រ្តីវ័យ២៧ឆ្នាំម្នាក់ផ្ញើរពោះបង្កើត ទារកនេះបានកើតនៅកាលពីខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ៕
អត្ថបទ ៖ Mali
ប្រភព ៖ nextshark