ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ម៉ាស់ធ្វើពីក្រមា កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន

    BY Khmernote Media March 6, 2020
    ម៉ាស់ធ្វើពីក្រមា កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន

    ក្រមាគឺជាស្នាដៃសិប្បកម្មត្បាញដែលដូនតាខ្មែរ ដែលមានអត្ថប្រយោជន៍ប្រើប្រាស់ច្រើនយ៉ាង ក្នុងជីវភាព ប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ ដោយសម័យបច្ចុប្បន្នយុវជន យុវតីខ្មែរ បានយកក្រមាខ្មែរមកច្នៃធ្វើជាសំលៀកបំពាក់ បែបទាន់សម័យថែមទៀតផង។ យ៉ាងណាមិញថ្មីៗនេះក៏មានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវការកែច្នៃក្រមា អោយក្លាយទៅជាម៉ាស់ក្រមា ដែលលោកអ្នកអាចមានភាពងាយស្រួលក្នុងការការពារពីដីហុយផងដែរ។ ដោយគណនីហ្វេសប៊ុកឈ្មោះ Eìì Mèìì បានសរសេររៀបរាប់ថា៖ “តោះមានម៉ាស់កន្សែង បោកទឹកបានប្រើបានយូរ មាន៣ជាន់ និង២ជាន់ ជួយការពារហុយដី កម្មង់បានចា៎ 086557127 សុំទោសផងណាបងៗចែៗអ៊ំស្រី អ៊ំប្រុស នឹងអូនៗដែរខលមកឬឆាតមកសួរដោយសារខ្ញុំម្នាក់ឯងតបមិនទាន់ទេណាសុំទោសផង”។

    គួរបញ្ជាក់ផងដែរថា សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់មានប្រសាសន៍ឲ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ក្រមា ជំនួសការប្រើម៉ាស់ ដើម្បីការពារខ្លួនពីវីរុស COVID-19 ផងដែរ ហើយការប្រើក្រមានេះក៏បានលើកតម្កើនស្នាដៃក្រមារបស់ខ្មែរផងដែរ។

    ប្រភព៖ Eìì Mèìì

    Share This Post:
    MPO4D jitutoto mpo4d Mpoplay