ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាលច្រានចោលព័ត៌មានមិនពិត ដែលថា ប្រភេទកាតទាំងនេះអាចការពារមេរោគ SARS និង COVID-19

    BY Khmernote Media March 6, 2020
    ក្រសួងសុខាភិបាលច្រានចោលព័ត៌មានមិនពិត ដែលថា ប្រភេទកាតទាំងនេះអាចការពារមេរោគ SARS និង COVID-19

    ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនព័ត៌មានដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា មានការផ្សព្វផ្សាយលក់កាតឈ្មោះ VIRUS SHUT OUT, ClodeWhash និង Anti virus Card ដែលមានខ្លឹមសារផ្សព្វផ្សាយភូតកុហកបោកប្រាស់ និងបំផ្លើសហួសពីការពិតគ្មានមូលដ្ឋានវិទ្យាសាស្ត្រត្រឹមត្រូវដូចជា របាំងការពារមេរោគ SARS មេរោគ Corona និងការពារបាក់តេរី ផ្សេងៗជាដើម។

    ក្រសួងសុខាភិបាល បានសំណូមពរឲ្យ ប្រជាពលរដ្ឋទាំងអស់កុំជឿការឃោសនាភូតកុហក បោកប្រាស់ ហើយក្រសួងបានច្រានចោលទាំងស្រុងនូវព័ត៌មានមិនពិត របស់គណនីហ្វេសប៊ុក ដែលផ្សព្វផ្សាយលក់កាតនេះ។ ក្នុងនោះក៏បានស្នើរអោយអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតឹងរុឹងទៅតាមផ្លូវច្បាប់ចំពោះគណនីហ្វេសប៊ុក និងផេកដែលបានផ្សព្វផ្សារព័ត៌មានមិនពិតខាងលើដើម្បីកុំឲ្យជនឱកាសនិយមទាំងនេះបន្តបោកប្រាស់ប្រជាពលរដ្ឋបន្តទៀត៕

    ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay