មន្ទីរពេទ្យខេត្តបាត់ដំបង ហ្វឹកហាត់បុគ្គលិកពេទ្យពីរបៀបប្រើឯកសណ្ឋាន និងសំភារៈផ្សេងៗ ដេីម្បីត្រៀមប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19
ខណៈដែលជំងឺខូវីដ១៩ កំពុងតែរាតត្បាតទូទាំងពិភពលោក ថ្មីៗនេះមន្ទីរពេទ្យខេត្តបាត់ដំបងបានរៀបចំវគ្គបណ្ដុះបណ្ដាលស្តីអំពី វីរូសកូរ៉ូណាប្រភេទថ្មី (COVID-19) ដល់បុគ្គលិកគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្តបាត់ដំបង ដេីម្បីត្រៀមឆ្លេីយតបទៅនឹងការចម្លងមេរោគកូរ៉ូណា COVID-19។ ដោយក្រុមគ្រូពេទ្យដែលជាសមាជិកក្រុមឆ្លេីយតបបន្ទាន់ (RRT) ត្រូវបានបណ្តុះបណ្តាលបន្ថែមពីរបៀបពាក់ម៉ាស ពាក់ឯកសណ្ឋានការពារខ្លួន ក្នុងករណីដែលមានការសង្ស័យអ្នកជំងឺកំពុងមានវីរុសខូវីដ។

សូមបញ្ជាក់ថាខណៈដែលជនជាតិជប៉ុនមានផ្ទុកមេរោគ Covid-19 ក្រុមមន្រ្តីសុខាភិបាលថ្នាក់ជាតិ ថ្នាក់ខេត្ត និងអាជ្ញាធរខេត្តសៀមរាបបានរកឃេីញអ្នកប៉ះពាល់ផ្ទាល់ ៤នាក់ និង ប្រមាណ ៤០នាក់ប៉ះពាល់ប្រយោល ដែលតំរូវឱ្យគាត់នៅដោយឡែកពីគេចំនួន ១៤ថ្ងៃ និងតាមដានសុខភាព រហូតពេលនេះពួកគាត់ពុំទាន់មានរោគសញ្ញានៅឡេីយទេ ។ រហូតដល់ម៉ោងល្ងាច ថ្ងៃទី៥ មីនា ២០២០ កម្ពុជាមិនទាន់រកឃេីញករណីថ្មីនៅឡេីយទេ៕






ប្រភព៖ មន្ទីរពេទ្យខេត្តបាត់ដំបង