ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចំជាឃោរឃៅមែន ! ក្មេងស្រីបួននាក់ព្រួតគ្នាធ្វើបាបមិត្តរួមថ្នាក់ស្រីម្នាក់ ក្នុងបន្ទប់ទឹកសាហាវដល់ម្លឹង

    BY Khmernote Media April 19, 2018
    ចំជាឃោរឃៅមែន ! ក្មេងស្រីបួននាក់ព្រួតគ្នាធ្វើបាបមិត្តរួមថ្នាក់ស្រីម្នាក់ ក្នុងបន្ទប់ទឹកសាហាវដល់ម្លឹង

    បរទេស ៖ យុវជនសម័យនេះមួយចំនួនចិត្តខ្លាំងរហូតហ៊ានវាយធ្វើបាបគ្នានៅក្នុងសាលា ដោយគ្មានខ្លាចក្រែងរអែងចិត្តគ្រូៗរឺនាយកសាលាទាល់តែសោះ។ នាពេលថ្មីៗនេះវីដេអូឃ្លីបវាយធ្វើបាបសិស្សសាលាស្រីម្នាក់ដែលបង្កឡើងដោយមិត្តរួមថ្នាក់របស់នាង កំពុងល្បីពេញបណ្តាញសង្គម។ តាមរយៈវីដេអូបានបង្ហាញសកម្មភាពដ៏រន្ធត់ដែលក្មេងស្រីម្នាក់ ត្រូវបានក្មេងស្រី៤នាក់ទៀតរួមគ្នាព្រួតវាយធ្វើបាប។


    ក្មេងចិត្តខ្លាំងទាំងបួននោះថែមទាំងប្រើប្រាស់ច្រាស់ដុសបង្គន់យកមកញីលើក្បាលក្មេងស្រីរងគ្រោះ អ្វីដែលកាន់តែអាក្រក់ទៀនោះគឺនាងបានយកយកទៅញីលើដើមទ្រូង និងផ្នែកខាងក្រោមរបស់ក្មេងស្រីរងគ្រោះទៀតផង។ នៅពេលវីដេអូនោះត្រូវបានបង្ហោះ គ្រូម្នាក់ក្នុងសាលានោះបានឃើញហើយបង្ហោះសារសួរជនសង្ស័យថាកើតសអ្វី។ ជនសង្ស័យបានតបថា”ខ្ញុំមិនមានអីជាមួយនាងនោះទេ គ្រាន់តែខ្ញុំធ្វើខ្លាំងជ្រុលបន្តិច”។ អ្នកគ្រូ Norashsikin Radzelee មានការសង្ស័យហើយបានផ្តល់ដំណឹងនេះអោយទៅប៉ូលិសភ្លាមៗ ដើម្បីឃាត់ខ្លួនជនល្មើសទាំងនោះ៕
    ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖

    អត្ថបទ ៖ Mali
    ប្រភព ៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay