ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង៖ បុរសដែលដេកដួលនៅជិតស្តុបបូកគោ មិនមែនជនជាតិចិនទេ គឺជាខ្មែរយើង ហើយគ្រាន់តែស្រវឹងស្រាដេកដួលក្អួតប៉ុណ្ណោះ

    BY Khmernote Media March 6, 2020
    អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង៖ បុរសដែលដេកដួលនៅជិតស្តុបបូកគោ មិនមែនជនជាតិចិនទេ គឺជាខ្មែរយើង ហើយគ្រាន់តែស្រវឹងស្រាដេកដួលក្អួតប៉ុណ្ណោះ

    កាលពីពេលថ្មីៗនេះ មានការបង្ហោះចែកចាយព័ត៌មានមិនពិតទាក់ទងនឹងករណីជនជាតិចិនដួលប្រកាច់នៅជិតស្តុបបូកគោ។ ជុំវិញករណីនេះផងដែរ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានធ្វើការបំភ្លឺឲ្យដឹងថា មានជនជាតិចិនប្រកាច់ដួលនៅជិតស្តុបបូគោកាលពីម៉ោងជាង៣រសៀលនេះតាមពិតបុរសរូបនោះជាជនជាតិខ្មែរយេីងទេ​ ហើយគាត់ស្រវឹងស្រា​ដេកដួលក្អួត។

    អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងទៀតថា នៅម៉ោង១៤ និង៤០នាទីរសៀលមាន Account facebook មួយបានបង្ហោះថា មានជនជាតិចិនប្រកាច់ដួលនៅជិតស្តុបបូគោនោះគឺមិនពិតទេ តាមពិតអ្នកដែលដេកដួលនោះគឺជាជនជាតិខ្មែរយើង ដែលគាត់ស្រវឹងតែប៉ុណ្ណោះ។

    នៅម៉ោងជាង២រសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ មានបុរសម្នាក់ជាជនជាតិខ្មែរគាត់បានអង្គុយ​លើចិញ្ចើមផ្លូវព្រះមនីវង្សជិតផ្លូវ៣៦០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង លុះអង្គុយបានបន្តិចគាត់បានដួលក្អួត ដោយសារគាត់ស្រវឹងស្រា តែប្រហែល២០នាទីក្រោយមកបុរសដែលក្អួតដេកដួលបានដឹងខ្លួនវិញហើយប្រពន្ធរបស់គាត់នៅមើលថែគាត់ផងដែរ បន្ទាប់ពីគាត់ស្វាងត្រូវបានប្រពន្ធនាំជិះកង់បីចេញទៅបាត់៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay