សង្គម

ស្ពានអាការផ្សារដីហុយនឹងបិទចរាចរណ៍មួយចំហៀង ដើម្បីបន្តសាងសង់

BY
Khmernote Media
April 19, 2018

យោងតាមការបញ្ជាក់ មន្ទីរសាធារណការ និងដឹកជញ្ចូន បានឲ្យដឹងកាលពីព្រឹកថ្ងៃទី១៩ ខែមេសា នេះថា នៅវេលាម៉ោង ១១ និង០០យប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះ ការដ្ឋានស្ពានអាកាសស្តុបផ្សារដីហុយ នឹងបើកអោយដំណើរការចរាចរទ្វេរទិសដដែល ប៉ុន្តែនឹងបិទចរាចរលើកម្រាលស្ពាន ១គន្លងក្នុងចំណោម ២គន្លងនៃ១ចំហៀងស្ពាន ដើម្បីបន្តការសាងសង់រហូតបញ្ចប់ទាំងស្រុង។

ការដាក់អោយចរាចរបណ្តោះអាសន្ននេះ ត្រូវបានហាមរថយន្តក្រុង និងរថយន្តមានកំពស់លើស ៣ម ឆ្លងកាត់ស្ពាននោះទេ ប៉ុន្តែកន្លងមកនេះ គេឃើញមានរថយន្តក្រុងបានបើកបុករបាំងកាត់ទទឹងផ្លូវបាក់ធ្លាក់មកដី២ដងមកហើយ៕

អត្ថបទ៖ សេម

Share This Post: