នារីកម្មការិនីរោងចក្រម្នាក់ អស់ជាង១០០០ដុលា្លរ ដោយសារយកគ្រឿងអលង្ការ ដូរជាមួយកញ្ចប់មាសក្លែងក្លាយ
ភ្នំពេញ ៖ នារីកម្មការិនីរោងចក្រម្នាក់ត្រូវគេល្បួង ដោះដូរយកគ្រឿងអលង្ការសរុបជាង១ពាន់ដុល្លារ នាវេលាម៉ោង១និង៣០នាទី រសៀល ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ នៅត្រង់ចំណុចភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ។ ជនរងគ្រោះឈ្មោះ ឆាន់ ស្រីនិច ភេទស្រី អាយ ២៥ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានប្តីឈ្មោះ វាសនាអាយុ២៧ឆ្នាំ ជាជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ភ្នំពេញ។
សម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ គ្រាដែរគាត់ ហូបបាយ រួចបំណងចូលទៅខាងក្នុងរោងចក្រវិញនៅភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅទី២ តែមុននឹងចូលក៏ឆ្លៀតដើរទៅកន្លែងលក់ដង្កៀប កៀបសក់ លក់នៅខាងមុខរោងចក្រ ជួបស្ត្រីជនសង្ស័យម្នាក់ដើរមកសួរ រឿងមានគេជ្រុះកញ្ចប់មាស រហូតទាក់អារម្មណ៍បាន គេក៏បបួលជិះចេញរហូតគេលួងលោមដោះយកគ្រឿងអលង្ការអស់ពីខ្លួន ជនសង្ស័យទុកកញ្ចប់លោហៈ ពណ៌ក្រហម (ខ្សែកក្រឡៃ)ឲ្យមួយខ្សែ។
ហើយជនសង្ស័យ៣នាក់ ស្រី២នាក់ ប្រុស១នាក់ គេចខ្លួនបាត់ នៅសល់ជនសង្ស័យម្នាក់ រៀបនឹងចាកចេញ ជនរងគ្រោះ ទាញកញ្ចប់មកមើល ដឹងថាក្រឡៃ ស្ទុះចាប់កន្ទុយម៉ូតូជាប់ ស្រែកទ្រហោយំ ផ្អើលអ្នកភូមិ ជួយចាប់បានប្រគល់ឲ្យនគរបាល។ បច្ចុប្បន្នក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ កំពុងសាកសួរនាំ ជនសង្ស័យ និងកសាងសុំណំរឿង ចាត់ការតាមនិតីវិធីច្បាប់៕

អត្ថបទ៖ បងម៉េង ខ្មែរណូត