ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ ស្នើឲ្យបងប្អូនរក្សាភាពស្ងប់ស្ងាត់ កុំជ្រួលច្របល់ ក្រោយមួយរយៈនេះមានការផ្អើលសំរុកទៅទិញទំនិញស្តុកទុក

    BY Khmernote Media March 7, 2020
    រដ្ឋបាលរាជធានីភ្នំពេញ ស្នើឲ្យបងប្អូនរក្សាភាពស្ងប់ស្ងាត់ កុំជ្រួលច្របល់ ក្រោយមួយរយៈនេះមានការផ្អើលសំរុកទៅទិញទំនិញស្តុកទុក

    រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញទាំងអស់ឲ្យបានជ្រាបថា បច្ចុប្បន្ន វីរុសកូវីដ ១៩ កំពុងរាតត្បាតនៅទូទាំងពិភពលោក ដោយឡែកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ពុំទាន់មានប្រជាជនខ្មែរណាម្នាក់បានឆ្លងវីរុសនេះនៅឡើយទេ។ ទន្ទឹមនេះក្រសួងសុខាភិបាលក៏កំពុងត្រៀមលក្ខណៈទប់ស្កាត់ការចម្លង និងការរីករាលនៃវីរុសកូវីដ១៩ ប្រភេទថ្មីនេះដែរ។

    រដ្ឋបាលរាជធានីភ្នំពេញសង្កេតឃើញថា ក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ បងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ បានសំរុកទៅទិញទំនិញស្តុកទុក ជាពិសេសស្បៀងអាហារប្រចាំថ្ងៃ ដែកជាហេតុធ្វើឲ្យជនឱកាសនិយមឆ្លៀតដំឡើងថ្លៃទំនិញ ខណៈដែលស្បៀងអាហារបំរុងនៅក្នុងរាជធានីភ្នំពេញពុំបានប្រឈមនឹងការខ្វះខាតនោះទេ។

    ដូចនេះ ដើម្បីរក្សាសណ្តាប់ធ្នាប់ ស្ថិរភាពទំនិញ និងចៀសវាងជនឱកាសនិយមឆ្លៀតដំឡើងថ្លៃផលិតស្បៀង រដ្ឋបាលរាជធានីភ្នំពេញ ស្នើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់រក្សាភាពស្ងប់ស្ងាត់ ប្រកបរបរចិញ្ចឹមជីវិតដូចប្រក្រតី និងមិនជ្រួលច្របល់តាមពាក្យចចាមអារ៉ាមឡើង ហើយអនុវត្តតាមវិធីបង្ការដែលណែនាំដោយក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា៕

    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay