ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បដិសេធចោលទាំងស្រុង ចំពោះការបង្ហោះបំពុលថា បុរសខ្មែរដែលមានផ្ទុក COVID-19 រត់គេចខ្លួនចេញពីកន្លែងព្យាបាលដាច់ដោយឡែក (មានវីដេអូ)

    BY Khmernote Media March 8, 2020
    មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បដិសេធចោលទាំងស្រុង ចំពោះការបង្ហោះបំពុលថា បុរសខ្មែរដែលមានផ្ទុក COVID-19 រត់គេចខ្លួនចេញពីកន្លែងព្យាបាលដាច់ដោយឡែក (មានវីដេអូ)

    កាលពីរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីនៃក្រសួងសុខាភិបាលបានធ្វើការប្រកាសជាសាធារណៈ មានបុរសខ្មែរយើងម្នាក់អាយុ៣៨ឆ្នាំ ដែលជាអ្នកប៉ះពាល់ដោយផ្ទាល់ជាមួយបុរសជនជាតិជប៉ុន បានបង្ហាញសញ្ញាណវិជ្ជមាននៃវីរុសកូរ៉ូណា COVID-19 ហើយបុរសរូបនោះត្រូវបានដាក់ព្យាបាលដាច់ដោយឡែកនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

    ក្រោយមានការប្រកាសបែបនេះមិនបានប៉ុន្មានផង ស្រាប់តែមានឈ្មោះគណនី Chhun Vean Cnrp បានបង្ហោះចែកចាយព័ត៌មានបំពុល ព័ត៌មានមិនពិតថា បុរសខ្មែរដែលមានផ្ទុកវីរុស COVID-19 បានរត់គេចខ្លួនចេញពីកន្លែងព្យាបាលដាច់ដោយឡែក។

    ជុំវិញការបង្ហោះបំពុលបែបនេះ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានចេញមុខធ្វើការបដិសេធចោលទាំងស្រុងនូវការផ្សព្វផ្សាយខុសពីការពិត របស់ម្ចាស់ Facebook ឈ្មោះ Chhun Vean Cnrp  ដោយខាងមន្ទីរពេទ្យបានបញ្ជាក់ថា បុរសដែលមានផ្ទុកមេរោគ COVID-19 បាននិងកំពុងតែស្ថិតនៅក្នុងបន្ទប់ដោយឡែក ក្នុងមន្ទីរពេទ្យ ដោយមានសុខភាពល្អធម្មតា មិនបានរត់ទៅណាទេ។ មានតែអ្នករត់ចូលមករកពេទ្យ គ្មានអ្នកណាដែលរត់ចេញពីពេទ្យទេ៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay