ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រទះឃើញស្ត្រីជនជាតិប៊ូឡូញម្នាក់ មិនស្គាល់អត្តសញ្ញាណច្បាស់ បានសរសេរផ្លាកសុំជំនួយ នៅម្ដុំក្រោមស្ពានព្រះមុនីវង្ស

    BY Khmernote Media March 8, 2020
    ប្រទះឃើញស្ត្រីជនជាតិប៊ូឡូញម្នាក់ មិនស្គាល់អត្តសញ្ញាណច្បាស់ បានសរសេរផ្លាកសុំជំនួយ នៅម្ដុំក្រោមស្ពានព្រះមុនីវង្ស

    រាជធានីភ្នំពេញ​ ៖ ស្ត្រីជនជាតិប៊ូឡូញ ដែលមិនទាន់ស្គាល់អត្តសញ្ញាណច្បាស់ម្នាក់ បានសរសេរផ្លាកសុំជំនួយ នៅតាមផ្លូវ​ ម្ដុំក្រោមស្ពានព្រះមុនីវង្ស សង្កាត់ច្បារអំពៅ២​ ខណ្ឌច្បារអំពៅ​ នាម៉ោង០៤:២០នាទីល្ងាច​ ថ្ងៃទី០៨​ ខែមីនា​ ឆ្នាំ២០២០នេះ ដោយមិនទាន់ដឹងមូលហេតុ​ច្បាស់នៅឡើយទេ​ ខណៈប្រជាពលរដ្ឋដែលបានសួរនាំដឹងរឿងខ្លះៗប្រាប់ថា នាងត្រូវចោរឆក់នៅតាមខេត្ត តែមិនបានសួរនាំច្រើនទេក៏ប្រញាប់ទៅ​ តែនៅលើផ្លាកដែលនាងកាន់នោះ មានសរសេរអក្សរថា​ “ខ្ញុំធ្វើដំណើរគ្មានលុយ។ សូមជួយគាំទ្រដំណើរកម្សាន្តរបស់ខ្ញុំផង” ហើយបានឈសុំជំនួយពីអ្នក ដែលបានឃើញគាត់ នៅក្រោមស្ពានច្បារអំពៅ​ ប្រហែលមួយម៉ោងក្រោយមកប្រហែលជាគាត់ស្រេកទឹកហើយ​ និងបានលុយបន្តិចបន្តួចពីអ្នកដំណើរ គាត់ក៏ដើរទៅទិញទឹកញាំនៅមុខផ្សារច្បារអំពៅ​ សូមអាជ្ញាធរពាក់ព័ន្ធ​នៅខណ្ឌច្បារអំពៅ​ ជួយគាត់ផងដោយក្ដីគោរព៕

    អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay