មកដឹងហាងឆេង ម៉ាស់ និង អាល់កុលលាងដៃ នៅសៀមរាប ក្នុងថ្ងៃ ៨មីនា ដែលមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ចុះត្រួតពិនិត្រ
ក្រោយពេលដែលក្រសួងសុខាភិបាលបានធ្វើការប្រកាសថា រកឃើញជនជាតិខ្មែរដំបូងបង្អស់ដែលបានឆ្លងមេរោគ COVID-19 ពីបុរសជនជាតិជប៉ុន ដែលបានប៉ះពាល់ដោយផ្ទាល់។ បុរសជនជាតិខ្មែរវ័យ ៣៨ឆ្នាំ រូបនោះគឺជាអ្នករស់នៅខេត្តសៀមរាប ហើយព័ត៌មាននេះបានធ្វើអោយ ប្រជាពលរដ្ឋខ្មែរមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការឡើងថ្លៃម៉ាស់ និងអាល់កុលលាងដៃ ដែលជនឆក់ឱកាសមួយចំនួន ឆ្លៀតពេលដើម្បីតំឡើងថ្លៃម៉ាស់ និងអាល់កុលលាងដៃ។

ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋនេះដែរ ក៏មាការអំពាវនាវដល់ក្រសួងពាក់ពន្ធ័អោយចុះត្រួតពិនិត្រមើលអាជីវករទាំងនោះ ដែលឆ្លៀតឱកាសតំឡើងថ្លៃ ម៉ាស់និងអាល់កុលលាងដៃ ដោយពួកគាត់លើកឡើងថា ពលរដ្ឋមួយចំនួនពុំមានលទ្ធភាពក្នុងការទិញម៉ាស់ដើម្បីការពារខ្លួនឡើយ ព្រោះថ្លៃខ្លាំងពេក។ ជាក់ស្តែងមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បានធ្វើការចុះត្រួតពិនិត្រតំលៃម៉ាស់និងអាល់កុលលាងដៃ នៅក្រុងសៀមរាប ដោយលទ្ធផលមានដូចជា៖

“សកម្មភាពចុះពិនិត្យតម្លៃលក់ម៉ាស អាកុលលាងដៃ ជេលលាងដៃ ដែលតម្លៃលក់រួមមាន៖ ម៉ាសម៉ាក GLS Pro ១ម៉ាស តម្លៃលក់២,០០០ រៀល និងKHAN Trang (វៀតណាម) តម្លៃ២៥ដុល្លារ (៥០ម៉ាស)
– ម៉ាក HI TEHCH ចំនួន ៥០ម៉ាស តម្លៃលក់ ២៤ ដុល្លារ
– ម៉ាក TIANYU SHU KN 90 ១ម៉ាស តម្លៃលក់ ១៦,០០០ រៀល
– ម៉ាក Face Mask Protection (ចិន) ១ម៉ាស តម្លៃលក់ ១.៨ ដុល្លារ
– ម៉ាក Mini Pro C (វៀតណាម) ចំនួន ៥០ម៉ាស តម្លៃលក់ ២៣ ដុល្លារ
– ម៉ាក Eco Fresh (វៀតណាម) ចំនួន ៥០ម៉ាស តម្លៃលក់ ២៣ ដុល្លារ
– ជេលលាងដៃ (Gel Green Crass) ៦០ មីលីលីត្រ មួយតម្លៃលក់ ៤ ដុល្លារ
– ជេលលាងដៃ (Hand Cleansing Gel) ៣០០ មីលីលីត្រ ចំនួន១ តម្លៃលក់ ៦ ដុល្លារ
– ជេលលាងដៃ (Green Cross) វៀតណាម ១០០ មីលីលីត្រ ចំនួន១ តម្លៃលក់ ២.៤ ដុល្លារ
– ជេលលាងដៃ (DN Clean Gel) ១០០ មីលីលីត្រ ចំនួន១ តម្លៃលក់ ៥ ដុល្លារ
– យោងតាមការសាកសួរភាគច្រើន អាកុលលាងដៃ មានលក់តិចតូចនៅ តាមឱសថស្ថាន។

សកម្មភាពនេះធ្វើនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ ក្រុមការងារមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បានចុះស្រង់តម្លៃលក់ម៉ាស និងត្រួតពិនិត្យស្តុកម៉ាស នៅតាមបណ្តាឱសថស្ថាន នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្នុងគោលបំណងណែនាំដល់ ពាណិជ្ជករ អាជីវករ សេវាករ និងម្ចាស់ឱសថស្ថាន ៖
- សូមកុំដំឡើងថ្លៃម៉ាស់ អាកុលលាងដៃ និងជេលលាងដៃ ហួសហេតុធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងការប្រកបអាជីវកម្ម តាមរយៈការកេងចំណេញ ក្នុងស្ថានភាពដែលប្រជាជនមានការលំបាក។
- សូមចូលរួមសហការ និងរួមចំណែកការងារមនុស្សធម៌ និងកាត់បន្ថយការឆ្លងជំងឺរលាកសួតដោយ កូវីដ-១៩ (Covid-19)។”




















